នឹកស្រុកកំណើតដែលខ្ងុំរស់នៅ
ប៉ុន្តែឥលូវត្រូវឃ្លាងឃ្លាត
ឃ្លាតទាំងពុកម៉ែនឹងសាច់ញាតិ
ចិត្តខ្ងូំចង្អៀតគ្មានពេលល្ហែ ។
មករៀនភ្នំពេញចិត្តនៅចាំ
ពាក្យបណ្តាំរបស់ពុកម៉ែ
កុំបង្កឈ្លោះ ជាមួយគេ
ត្រូវចេះរិះរេមុននឹងធ្វើ។
ត្រូវខិតខំរៀនកុំដើរលេង
រឿងស្រាស្រីល្បែងកុំឲ្យសោះ
កុំចង់កុំសាកនាំរងគ្រោះ
អាប់អោនកិត្តិយសដល់គ្រួសារ ។
កូនត្រូវចងចាំពាក្យបណ្តាំ
ដែលម៉ែបានផ្តាំកុំឲ្យភ្លេច
អ្វីដែលគួរធ្វើចាំជានិច្ច
នេះជាកាតព្វកិច្ចរបស់កូន។
កូនមិនភ្លេចទេពាក្យម៉ែផ្តាំ
កូននៅចងចាំគ្រប់ទាំងអស់
ត្រូវតែខំរៀនសាងកេរ្ត៏ឈ្មោះ
នឹងយកកិត្តិយសជូនគ្រួសារ៕
នី សូឡី(សំណង់ ស៊ីវិល)
E-mail : soley461@gmail.com |