ស្រណោះខ្លួនខ្មៅក្ដៅអាត្មា
រួតរះប្រហារនឹងធម្មជាតិ
ខំប្រឹងបម្រើប្រយោជន៍ជាតិ
ឆ្លៀតខំខ្មីឃ្មាតជ្រែងគ្រួសារ។
ធ្វើការធ្ងន់ស្រាលមិនខ្ចីស្ដី
មូលហេតុខ្លួនប្ដីខំរក្សា
រកទ្រព្យសម្បត្តិឥតហ៊ានការ
ព្រោះតែបុត្រាព្រមបុត្រី។
ញើសឈាមហូរស្រក់ដូចទឹកភ្លៀង
ពុកខំគ្មានល្អៀងឥតប្រណី
ពុះពារខំទ្រាំ អន្ដេរថី
លង់ក្នុងអវចីស្រីមិនដឹង។
កូនប្រុសកូនស្រីសើចក្អាកក្អាយ
លង់ចិត្តសប្បាយកាយមិនថ្លឹង
ឪពុកវេទនាគ្មានទីពឹង
ជម្ងឺយល់ដឹងជ្រាបពេញកាយ។
ទើបយល់ថ្ងៃនេះចិត្តជ្រះថ្លា
សូមលើកហត្ថាបង្គំថ្វាយ
ក្រាបខមាទោសពុកនិងម្ដាយ
រូបកូនសោកស្ដាយរាល់កំហុស។
ដូច្នេះសូមផ្ដាំគ្រប់អាត្មា
ជនគ្រប់រូបាណ៍ស្គាល់ត្រូវខុស
ខ្លូនក្មេងចិត្តចាស់ជាប់បណ្ដុះ
យល់ហេតុចម្រុះសុះគំនិត៕
ណិម សាលី(Managemeant) E-mail:nemsaly1095@gmail.com |