Saturday, January 16, 2016

មិត្តម្នាក់

ខ្ញុំមានមិត្តម្នា្កក់               រួសរាយរាក់ទាក់           
ចេះញាក់ចិញ្ចើម            ចេះផ្ដើ​មវាចា                       
សាសព្ទក៏ឆ្នើម               ផ្ដើមដូចដង្ហើម
ប្រៀបរស់ភពថ្មី។
ខ្ញុំមានមិត្តម្នាក់               ពូកែរាំញ៉ាក់                 
រាក់ទាក់សម្ដី                 ចេះរឿងម៉ាសព្វ            
បញ្ចប់សេចក្ដី                រាយរ៉ាប់អត្ថន័យ
ក្បោះក្បាយច្បាស់ល្អ។
ខ្ញុំមានមិត្តម្នាក់               រាប់អានគ្នាជាក់            
ដោយចិត្តស្មោះសរ        ជួយប្រាស្រ័យគ្នា          
ប្រសើរបវរ                   រាប់បើកចំហរ
ញាតិមិត្តស្រលាញ់។
ខ្ញុំមានមិត្តម្នាក់               ចេះដើរជ្រៅរាក់            
ជាក់គិតខ្មួលខ្មាញ់          ចេះគិតត្រឹមត្រូវ            
មិនសូវកំណាញ់            មិនគិតចង់ផ្ចាញ់
ឈ្នះចាញ់សងខាង។
ខ្ញុំមានមិត្តម្នាក់               ឧស្សាហ៍ជាធ្នាក់           
ធ្លាក់ជាសំណាង            ញាតិផងស្រលាញ់        
ចាញ់ចិត្តល្អម្យ៉ាង           ព្រោះមិត្តចេះសាង
សំណាងស្មោះត្រង់។
ខ្ញុំមានមិត្តម្នាក់               ចេះជួយធុរៈ                
មិត្តភក្តិដោយផ្ចង់           ជួយផ្ដល់កម្លាំង            
ខ្លាំងកែតម្រង់                ចង់អោយសត្រង់
កាយវាចាចិត្ត។
ខ្ញុំមានមិត្តម្នាក់               ស្រលាញ់រាក់ទាក់         
គ្រួសារឆ្ងាយជិត            មិត្តភក្តិប្អូនបង              
ត្រសងចងចិត្ត               ពិតជាគំនិត

ដ៏គាប់ប្រសើរ៕
ណិម សាលី (Managemeant)
E-mail:nemsaly1095@gmail.com