Monday, January 19, 2015

រឿងផ្ទះសត្វ

ភីតធើ (peterបានចិញ្ចឹមសត្វជាច្រើនដូចជាសត្វក្ងានសត្វសេះនិងសត្វចៀមនៅទីនោះក៏មានសត្វកណ្តុរនិងសត្វពីងពាងដែរប៉ុន្តែសត្វទាំងពីរប្រភេទនេះpeteមិនបានចិញ្ចឹមវានោះទេ។ហើយសត្វមួយដែលឆ្លាតជាងគេនោះគឺសត្វជ្រូក។​peter​មាន​កូនស្រីម្នាក់នាងមានអាយុ6ឆ្នាំហើយនាងតែងតែទៅលេងនៅផ្ទះសត្វដែលpeterបានចិញ្ចឹម។មែនហើយសត្វដែលនាងចូលចិត្តលេងជាមួយជាងគេនោះគឺសត្វជ្រូក។ នាងស្រឡាញ់កូនជ្រូកនេះខ្លាំងណាស់ទោះគេងក៏នាងយកវាទៅគេងជាមួយនឹងនាងដែលរាល់ថ្ងៃនាងតែងតែងូតទឹកនិងដុសសាប៊ូអោយវាជានិច្ចនាងបានយកទឹកដោះគោទៅអោយវាបៅ ថែមទាំងបានយកវាទៅសាលារៀនជាមួយនឹងនាងទៀតផង។
peteវិញគាត់ជាឪពុកដ៏ល្អម្នាក់ក៏ជាមេគ្រួសារដែលជាទីស្រឡាញ់ដល់ប្រពន្ធនិងកូនៗរបស់គាត់ដែរ។ត្រូវហើយគាត់មិនដែលភ្លេចចំពោះសត្វទាំងឡាយដែលគាត់បានចិញ្ចឹមនៅក្នុងផ្ទះតូចរបស់គាត់មួយនោះទេ។គាត់បានទៅមើលថែទាំសត្វទាំងនោះយ៉ាងយកចិត្តទុកដាក់បំផុតហើយបានដាក់ចំណីឲ្យវាទៀងទាត់រៀងរាល់ថ្ងៃទោះបីជាគាត់មានការរវល់បន្ទិចក៏ដោយ។ព្រឹកមួយពេលភ្ជាក់ពីដេកសត្វជ្រូកបាននិយាយទៅកាន់សត្វទាំងអស់៖
  •  អរុណសួរស្តី! បងៗទាំងអស់គ្នា
  •  អរុណសួរស្តី! កូនជ្រូក (សត្វទាំងអស់និយាយ)
  •  តើបងៗទាំងអស់គ្នាគេងលក់ស្រួលទេកាលពីយប់មិញនេះ​(កូនជ្រូកសួរទៅកាន់សត្វទាំងអស់)
  •  អូហ៍!​ គេងលក់ស្រួលណាស់(សត្វក្ងានឆ្លើយ)
  •  តែខ្ញុំគេងដូចជា មិនសូវស្រួលសោះយប់មិញនេះ?(សត្វសេះនិយាយ)
  •  ហាម៎!​សត្វចៀមស្ងាប ហើយនិយាយខ្ញុំពិតជាគេងលក់ស្រួលមែនយប់មិញនេះសត្វទាំងអស់ក៏បន្តសំនួរទៅកូនជ្រូកវិញហើយចុះចំនែកកូនជ្រូកគេងលក់ស្រួលទេ?
  •  ហ៊ឹម!ខ្ញុំគេងមិនស្រួលសោះមកពីខ្ញុំ្ញញុំាបាយល្ងាចច្រើនពេកកំពុងតែជជែកគ្នាមិនបានមើលស្រាប់តែមានកូនកណ្តុរតូចមួយឡើងចេញពីរូងក្នុងដីមកវាបានស៊ីបាយរបស់កូនជ្រូកយ៉ាងស្ងៀមស្ងាត់។ កំពុងតែឆ្ងាញ់ស្រាប់តែឮសម្លេងមួយយ៉ាងខ្លាំងនែ!កូនកណ្តុរតូចតើឯងកំពុងធ្វើអីហ្នឹង? (ជាសម្លេងរបស់កូនជ្រូក)
នៅពេលដែលកូនកណ្តុរឮសម្លេងនោះហើយវាភ័យមែនទែនវាបំរុងនិងរត់ចូលទៅក្នុងរូងរបស់វាវិញស្រាប់តែកូនជ្រូកឃាត់។កូនកណ្តុរតូចតើឯងប្រុងទៅណា?
  •  ​​​​​   កូនកណ្តុរតូចក៏ឆ្លើយទាំងភ័យ ខ្ញុំ! ខ្ញុំ!​ ខ្ញុំ! ណែ៎! ខ្ញុំមិនបានទៅណាទេបងជ្រូក អើ…………!ខ្ញុំឃ្លានពេកខ្ញុំបានឃើញបាយបងខ្ញុំក៏ញុំាទៅអូហ៍!វាឆ្ងាញ់ណាស់បងមកញុំាជាមួយនឹងខ្ញុំមកកូនជ្រូកភ្លេចខ្លួនក៏ទៅញុំាជាមួយនិងកូនកណ្តុរដែរហើយពួកគេក៏ញុំាអាហារពេលព្រឹកជាមួយនឹងគ្នាដោយសប្បាយរីករាយ។
           ពេលនោះស្រាប់តែមានសម្លេងមួយយ៉ាងខ្លាំង៖
  •  នែ!ប្អូនតើឯងកំពុងតែធ្វើអ្វីហ្នឹង ?( សត្វសេះសួរទៅពីងពាងដែលកំពុងតែនៅ លើដំបូលផ្ទះ)ពីងពាងឮបងសេះសួរហើយក៏សំរូតខ្លួនចុះមកនិយាយទៅកាន់បងសេះ
  •  ខ្ញុំកំពុងរកចាប់ចំណីទុកសម្រាប់ដល់រដូវវស្សាបងឃើញទេគឺខ្ញុំធ្វើបែបនេះណានេះណែ៎!ខ្ញុំចាប់បានសត្វរុយមួយហើយ​ រួចខ្ញុំក៏យកអំបោះរបស់ខ្ញុំមករុំវាឲ្យជាប់និងណាបងសម្រាប់ធ្វើជាអាហាររបស់ខ្ញុំ។សេះឃើញបែបនោះហើយក៏ដួលសន្លប់បាត់ទៅ។សត្វទាំងអស់បាននិយាយគ្នាយ៉ាងរីករាយពេញមួយថ្ងៃរហូតដល់យប់ទាំងមិនដឹងខ្លួន។អីយ៉ា!យប់ហើយតើខ្ញុំដូចជាងងុយគេងខ្លាំងណាស់ខ្ញុំទៅគេងហើយបងៗទាំងអស់គ្នា រាត្រីសួរស្តី សុបិន្តល្អគ្រប់គ្នាណា! (កូនជ្រូកនិយាយ)
  •  រាត្រីសួរស្តី កូនជ្រូក! សត្វទាំងអស់ក៏គេងលក់យ៉ាងស្កប់ស្កល់ទៅ៕
ភួន សោភា( ទេសចរណ៍)
E-mail: souphea.sn@gmail.com