Thursday, January 15, 2015

ទឹកដីទល់ដែន





ទឹកដីទល់ដែន                    រស់នៅចំបែង      
នៅដាច់ពីគេ                      គ្មានអ្នកមើលថែ
អាសូរចិត្តរេ                       នៅឆ្ងាយហួសគេ
លើកំពូលភ្នំ។
សង្កាត់អូរស្មាច់                  ទឹកហូរមិនដាច់    
ចិត្តចង់ជួបជុំ                      អ្នកនៅទីនោះ
ព្រមទាំងរូបខ្ញុំ                     តែងតែបារម្ភ
ខ្វាយខ្វល់គេងគិត។
ឱរួតចំប៉ី                            ជាផ្កាប្រពៃ  
ដែលគេចូលចិត្ត                 ទាំងប្រុសទាំងស្រី 
បើបានណែបនិត្យ               ធ្វើអោយដួងចិត្ត
ចិត្តសែនសប្បាយ។
កំពូលភ្នំស្រួច                     ចិត្តសែននឹកកួច   
ស្រណោះសោកស្ដាយ         ពេលនេះខ្ញុំឃ្លាត   
ឃ្លាតមកសែនឆ្ងាយ             ឃ្លាតទាំងអ្នកម្ដាយ
ចិត្តនឹកស្រម៉ៃ។
ជួរភ្នំដងរែក                       ជាខ័ណ្ឌចំណែក   
ខ័ណ្ឌចែកទឹកដី                   រវាងកម្ពុជា  
នឹងប្រទេសថៃ                    ចិត្តសែនមមី
ស្រណោះដីខ្មែរ។
ឱអូរស្មាច់អើយ                   អ្នកកុំព្រួយឡើង   
ខ្លាចគ្មានអ្នកថែរ                  ពេលនេះរូបខ្ញុំ      
វិលមកជួយកែ                    រួមចិត្តគិតដែរ
មើលថែរទឹកដី៕
ឡុង សុផល (គ្រប់​ គ្រងពាណិជ្ជកម្ម)
E-mail: longsophal21@gmail.com