ឮពាក្យស្នេហា ស្ដាប់ហើយឈឺផ្សា
ថប់ក្នុងដួងចិត្ត ចង់ឃើញចង់ស្គាល់
រូបភាពស្នេហ៍ពិត តើមានជីវិត
មានរូបរាងទេ?
អ្នកខ្លះឈឺចាប់ ខ្លះហ៊ានសម្លាប់
ខ្លួនឯងឥតរេ មិនគិតពីអ្វី
នៅជុំវិញទេ គិតបើគ្មានស្នេហ៍
ជីវិតគ្មានន័យ។
អ្នកខ្លះធ្វើលេង យកស្នេហ៍ជាល្បែង
បោកខ្លួនប្រាណស្រី ឲ្យនាងឈឺចាប់
ថាគ្មាននិស្ស័យ ទើបគេស្រដី
សុំទោសស្រីស្នួន។
ស្រីខ្លះទើបភ្ងាក់ ថាជាប់អន្ទាក់
គ្រាគេអស់ខ្លួន គិតថាគេស្មោះ
លុះជីវិតសូន្យ មិនយល់ពីក្បួន
ប្រុសព្រាន់នារី។
ទើបតាំងឈឺចាប់ គិតចង់សម្លាប់
ឲ្យសូន្យជីវី រស់នៅនាំទុក្ខ
ខ្មាស់ញាតិប្រុសស្រី រស់នៅគ្មានន័យ
មានតែក្ដីស្លាប់។
ដូច្នេះគួរយល់ ចូរកុំខ្វាយខ្វល់
គួរគិតឲ្យឆាប់ គិតឲ្យវែងឆ្ងាយ
ចូរស្រាយប្រញាប់ កុំអាងរឿងងាប់
ខូចឈ្មោះគ្រួសារ៕
ចិន ភ្នី (គីមីវិទ្យា) E-mail: phnychin@gmail.com |