អាណិតសត្វឆ្កែ ត្រូវបានដៀលជេ
ថាគ្មានតម្លៃ ដូចជាសម្រាម
ដែលមិនបានឆ្នៃ គួអាណិតក្រៃ
សត្វអាភ័ព្វអើយ។
ទោះខំធ្វើល្អ អំពើបវរ
គេមិនឃើញឡើយ គេថាថោកទាប
ប្រៀបបានពួកឈ្លើយ ធ្វើអ្វីក៏ដោយ
ក៏គ្មានប្រយោជន៍។
ពេលគេធ្វើអ្វី ដែលមិនប្រពៃ
គេដៀលថាឆោត ដូចជាសត្វឆ្កែ
យកក្បាលទូលប៉ោត គេដៀលថាឆ្កួត
ដូចឆ្កែស៊ីអាចម៍។
ជេគ្នាគេប្រៀប គេប្រដូចធៀប
សត្វឆ្កែជាស្រេច ថាអាឆ្កែថោក
ប្រៀបបានដូចអាចម៍ ឱ្យឆ្កែធ្វើម្ដេច
រួចកំណែននេះ។
ឱសត្វឆ្កែអើយ មិនបាចធ្វើឡើយ
ព្រោះវាមិនត្មេះ ធ្វើម៉េចយើងទាប
ខ្វះនូវចំណេះ ពាក្យថាខ្ជិលផេះ
ឆ្កែទ្រាំសិនទៅ។
តាមពិតបើគិត ចេះយកគំនិត
គិតឱ្យត្រឹមត្រូវ ឆ្កែមានប្រយោជន៍
យ៉ាងហោចយៀមផ្លូវ ការពារសត្រូវ
ឱ្យម្ចាស់វាដែរ៕
ចិន ភ្នី(គីមី វិទ្យា) E-mail: phnychin@gmail.com |