ឱភូមិឈើស្លាប់ ខ្ញុំសូមរាយរ៉ាប់
ដល់ជនប្រុសស្រី ថាភូមិយើងខ្ញុំ
ផ្ដុំដោយវិន័យ ជាភូមិប្រពៃ
មានទំលាប់ល្អ។
មានប្រជាជន ដែលជាទម្ងន់
ធ្ងន់ដ៏បវរ គឺជាមនុស្ស
មានចិត្តស្មោះស អ្នកមានអ្នកក្រ
មិនប្រកាន់អី។
គិតចេះគិតជួយ ធ្វើជាជំនួយ
គ្រាមានរឿងភ័យ គឺចេះជួយគ្នា
ផុតគ្រោះចង្រៃ រួចភាពក្រក្រី
រស់មានជីវិត។
ឱភូមិឈើស្លាប់ ដូចបានឃើញស្រាប់
ជាភូមិចាស់ពិត ទោះបីនៅឆ្ងាយ
ពីទីក្រុងពិត តែជាជីវិត
នៃប្រជាជន។
ភូមិយើងសម្បូរ មានទ្រព្យហែហូរ
ធម្មជាតិពេកពន់ ព្រៃឈើដ៏ច្រើន
ទឹកភ្លៀងគ្រប់គ្រាន់ ស្រូវស្រាលស្រូវធ្ងន់
លូតលាស់ត្រួយខ្ចី។
ផ្លែឈើភោគផល ដែលត្រូវបានផ្ដល់
មកពីព្រឹកព្រៃ អាចជួយជីវភាព
ជនទាំងប្រុសស្រី ឧ្យរួចពីក្ដី
ទុក្ខក្រលំបាក។
ឯពួកយុវជន ខំរែកទុក្ខធ្ងន់
គ្មានពេលណាស្រាក ប្រឹងប្រែងតស៊ូ
មិនខ្លាចលំបាក ដោយអត់អួលអាក់
រក្សាវប្បធម៌។
យុវជនស្រីៗ មិនក្បត់ប្រពៃ
តស៊ូមិនធ្ងរ ជួយសម្បត្តិជាតិ
ដ៏ល្អបវរ ជួយដោយស្មោះស
នាមជាស្រ្តីខ្មែរ។
មិនកោងមិនកាច មិនហ៊ានមិនខ្លាច
ព្រោះជាអ្នកស្រែ ខំកាប់ខំគាស់
ខំរាស់ហូរហែរ ដោយមិនគិតតែ
ល្បែងស្រីកាប់ចាក់់៕
ចិន ភ្នី(គីមីវិទ្យា) E-mail: phnychin@mail.com |