Sunday, January 19, 2014

ឆាគ្រឿងសាច់ជ្រូក




គ្រឿងផ្សំ:
-គល់ស្លឹកគ្រៃ(ហាន់អោយស្ដើងៗ)
-រំដេង(ចិតសំបកចេញហាន់ស្ដើងៗ)
-ខ្ទឹមសបកសំបក
-ស្លឹកក្រូចលីងអោយឈ្ងុយ
-ម្ទេសខ្ចី
-រមៀត​ចិត​សំបក​ចេញ
-សាច់​ជ្រូក​ហាន់​ស្ដើងៗ
-អំបិល
-ប៊ីចេង
-ស្ករស
-សណ្ដែកគួរកាត់ជាកំណត់ៗ
របៀបធ្វើ:
        យើង​ត្រូវបុក​គ្រឿង​អោយ​ល្អិត​ល្អ​ទុក​មួយ​ឡែក​សិន រួច​ចាក់​ខ្លាញ់​ក្នុង​ខ្ទះ​អោយ​ក្ដៅចាក់់​គ្រឿង​ចូល​លីង​ទុក​អោយ​គ្រឿង​មាន​រស់​ជាតិ​ឈ្ងុយ ​ចាំ​ដាក់​សាច់​ជ្រូក​ចូល​កូរ​វា​អោយ​ចូល​​ជាតិ​រហូត​ដល់​សាច់​ឆ្អិន ​ទើប​ដាក់​បន្លែ​​ចូល​​ច្របល់​​អោយ​​សព្វ​​រួច​ភ្លក់​​តាម​​តម្រូវ​​ការ​ជា​កា​ស្រេច តែ​កុំ​​ទុក​ឲ្យ​​សណ្តែក​​ឆ្អិន​​ខ្លាំង​​ពេក​​ ទើប​ឆ្ងាញ់​​ពិសារ៕៚ បូ វិណៃ