នៅក្នុងយប់មួយផ្ទៃមេឃមានសភាពខ្មៅដែលមានពពករសាត់ធំៗហើយមានខ្យល់បោកបក់ខ្លាំងៗដែលធ្វើអោយស្លឹកឈើ
ដើមឈើរលំគ្មានសល់
នៅពេលនោះក៏មានភ្លៀងធ្លាក់យ៉ាងសម្បើមដែលធ្វើអោយលិចស្រូវស្រែរបស់កសិករអស់
ចំនែកសត្វកង្កែបវិញកាលបើបានឃើញភ្លៀងមានទឹកច្រើន
វាសប្បាយចិត្តណាស់ដោយនាំគ្នាទាំងហ្វូងៗស្រែកច្រៀងផ្ដោះផ្ដងសារសងស្នេហាយ៉ាងទ្រហឹងអើងកងមិនបានខ្វល់ពីអ្វីទាល់តែសោះ
វាបានបង្កកំនើតនៅលើផ្ទៃទឹក។
យ៉ាងណាមិញវាបានបញ្ចេញពងរាប់សែនអណ្ដែតនៅលើផ្ទៃទឹក
ប៉ុន្តែជាអកុសលប្រជាកសិករបានចាប់យកវាទៅធ្វើជាចំណីរបស់ពួកគេ
មានកង្កែបខ្លះបានគេចរួចពីការវាយប្រហាររបស់មនុស្សដោយជ្រមុជទៅក្នុងទឹកបាត់។
ចាប់ពីយប់នោះមកភ្លៀងក៏ឈប់បង្អោរធ្លាក់មក
រហូតដល់ទឹកដែលមានដ៏ច្រើនត្រូវរីងស្ងូតបន្តិចម្ដងៗ
ដែលធ្វើអោយសត្វកង្កែបភិតភ័យយ៉ាងខ្លាំងនិងលំនៅដ្ឋានលាក់ខ្លួនពីកាប់សំលាប់
របស់ប្រជាជន។
កាលបើទឹករីងអស់ហើយក៏បានឆ្លៀតឱកាសនាំគ្នាដើរចាប់កង្កែបនិងកូនកង្កែបដោយមិនប្រណីសោះ។
កង្កែបខ្លះបានរត់ពួននៅក្រោមដើម ខ្លះទៀតក្រាំងនៅក្នុងពើករឺ
ស្មៅបានមួយគ្រាៗដែរ
ដោយការវាយប្រហារខ្លាំងពេកពីសំណាក់មនុស្សនិងសត្វផ្សេងទៀត។
កង្កែបបានប្រមូលផ្ដុំគ្នានៅរាត្រីពាក់កណ្ដាលអាធ្រាតយ៉ាងស្ងប់ស្ងាត់ដើម្បីប្រជុំគ្នារកវិធីសាស្រ្ដលាក់ខ្លួន
មានកង្កែបខ្លះបានបញ្ចេញមតិជាច្រើន តែនៅតែគ្មានប្រយោជន៏ទាល់តែសោះ
ប៉ុន្តែមានកង្កែបមួយដែលមកយឺតជាងគេបានស្រែកឡើងថា
ខ្ញុំមានវិធីសាស្រ្ដមួយគឺពួកយើងនាំគ្នាកកាយរន្ធអោយជ្រៅមិនអោយមនុស្សយកយើងបាន
ពួកគេសប្បាយចិត្ដខ្លាំងដោយមានវិធីសាស្រ្ដដូច្នេះ
នៅពេលយប់ៗកង្កែបបានប្រាប់កូនៗអោយកកាយរន្ធប៉ុន្តែពួកវាខំនាំគ្នាកកាយអស់ជាច្រើនខែតែកកាយមិនបានជ្រៅទាល់តែសោះរហូតដល់ជើងរបស់ពួកវារឹលសឹកអស់គ្មានសល់រហូតដល់គ្មានក្រញាំឡើយ
យ៉ាងណាមិញពួកវាមិនអាចគេចផុតឡើយពីការសំលាប់
កង្កែបក៏បានកោះប្រជុំម្ដងទៀតដើម្បីរកដំណោះស្រាយ
ការប្រជុំតែងតែមានដំណោះស្រាយរបស់ពួកគេ
គឺពួកគេបានឃើញលំនៅដ្ឋានសត្វក្ដាមមានសភាពជ្រៅខ្លាំង
វាគិតថាអាចគេចខ្លួនបាន រួចហើយបានប្រមូលកងទ័ពទៅគម្រាបកំហែងសត្វក្ដាមយកលំនៅដ្ឋាន
ប៉ុន្តែរឿងនេះបានធ្វើអោយក្ដាមលើកទ័ពប្រៀបបាននឹងរថពាសដែក។
ការប្រយុទ្ធធ្វើអោយល្បីល្បាញនៅក្នុងពិភពលោក
ការប្រយុទ្ធកងទ័ពក្ដាមជាអ្នកទទួលជ័យជំនះ
នៅពេលនោះកង្កែបបានអង្វរក្ដាមមិនអោយសំលាប់កងទ័ពខ្លួនរួចសុំជ្រកកោនជាមួយដើម្បីលាក់ខ្លួនពីសត្រូវ
ក្ដាមបានបន្តទៀតថាឯងអាចរស់នៅបាន តែត្រូវតែនៅក្រោមបញ្ជាយើង
តាំងពីពេលនោះមកសត្វក្ដាមតែងតែរស់នៅលើកង្កែបមកដល់សព្វថ្ងៃនេះ។
បូវិណៃ