មើលឃើញដល់ស្ពាន
មានចិត្តសង្វេគ
ជនជោអនេក
ដោយទឹកជំនន់
នឹកឃើញគ្រាមួយ
នាគ្រាអាសន្ន
ខ្ញុំលើកដៃបន់
សុំសេចក្តីសុខ ។
នឹកគ្រាកំសត់ រត់ទៅស្រុកគេ
ស្រុកខ្ញុំស្រុកស្រែ គេមិនអោយសុខ
ខ្មែរឈ្លោះគ្នាឯង ចំបែងអ្នកស្រុក
ភូមិខ្ញុំរងទុក្ខ នាឆ្នាំកៅជាង ។
ខ្ញុំរត់ដល់ស្ពាន មានទឹកជោជន់
ចិត្តខ្ញុំស្លស្លន់ ស្លេកស្លាំងក្រោមភ្លៀង
ស្ពានគេផ្ទុះផ្តាច់ ខ្ទេចគ្មានផ្លូវវាង
ហេតុតែសំណាង បានគុណបុណ្យក្បូន ។
ផ្ញើជោគវាសនា នឹងក្បូនឫស្សី
អនិច្ចាអ្នកថ្លៃ អាល័យព្រួយកូន
មើលគេចម្លង ចងខ្សែទាញក្បូន
អនិច្ចាទឹកជន់ ក្បូនស្ទើរលិចលង់។
ពេលនេះស្ពានជាប់ ត្បិតភ័ព្វនិស្ស័យ
បងប្អូនប្រុសស្រី អាចទៅមកឆ្លង
តែអនិ្ចចារ នាគ្រានេះម្តង
ទឹកជន់លិចផង លិចអ្នកម្តងវិញ ៕