Friday, September 6, 2013

ធុងសំរាម



ឈ្មោះ​មិន​ថ្លែ​ថ្នូរ​               សំ​រាម​ហែ​ហូ​
ពិត​ត្រូវ​ការ​ខ្លួន​                 សំ​អាត​ទី​ក្រុង​
ឲ្យ​បាន​សម​សួន​               មិន​លាក់​បំពួន​
មាន​គ្រប់​ទិស​ទី​។
មាន​ទាំង​ធំ​តូច​                  ដាក់​រាយ​ប្រដូច​
ភ្នាក់​ងារ​ការ​ពា​រ​               រា​រាំង​សត្រូវ​
ដែល​ប៉ង​យីយា​                បម្រើ​ប្រជា​
គ្រប់​គ្រា​ទាំង​ឡាយ​។
ខ្លួន​ប៉ុណ្ណឹង​ហើយ​             ប្រជា​នៅ​ឡើយ​
បាច​សាច​រាយ​ប៉ាយ​         មិន​យល់​បំណង​
គិត​តែ​កកាយ​                   ធ្វើ​ឲ្យ​បាច​សាយ​
បាត់​បង់​សណ្ដាប់​។
ខ្លួន​នៅ​ផ្ទាល់​ដី​                  មិន​ចេះ​ស្រដី​
និយាយ​ត្រង់​ប្រាប់​            ថា​ខ្លួន​ស្វាគមន៍​
ទទួល​រង​រាប់​                   រក្សា​សណ្ដាប់​
ឲ្យ​ល្អ​ប្រ​សើរ​។
ពេល​ខ្លះ​ដេក​ដួល​              គ្មាន​អ្នក​សម្រួល​
គ្រាន់​ស្រួល​ដំ​ណើរ​           ឃើញ​ទី​វាល​ស្រស់​
គេ​តែ​ង​សសើរ​                 អ្នក​ថែ​ទេ​តើ​
មិន​មែន​ធុង​ទេ​។
ខ្លួន​ត្រូវ​ភ្លៀងផ្គរ​               រាល់​ថ្ងៃ​មិន​ប្ដូរ​
មិន​គេច​វៀក​វេ​                បម្រើ​​ប្រជា​
គ្មាន​បញ្ហា​​ទេ​                    ស្មគ្រ័​ស្មោះ​មិន​ប្រែ​
ព្រោះ​ជា​មុខ​ងារ​។
ដូច​នេះ​មុន​បោះ​               សំ​រាម​ទាំង​អស់​
ដាក់​ធុង​នានា​                   ត្រូវ​ខ្ច​ប់​ឲ្យ​ស្អាត​
នោះ​ទើប​ធានា​                 សុខ​ភាព​ប្រជា​
បវរ​កន្លង​៕៚
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com