នាមជាប្រភព មានច្រើនលើសលុប
មានគ្រប់ឯកសារ ងាយស្រួលដល់សិស្ស
ជាអ្នកសិក្សា គ្រប់សព្វភាសា
ទូទាំងសាកល។
មិនថាសៀវភៅ ចាស់ថ្មីនិត្យនៅ
យកមកតម្កល់ ដាក់ឲ្យអ្នកអាន
បកស្រាយចម្ងល់ រិះរកហេតុផល
បញ្ចាក់បញ្ហា។
ជារឿងងាយស្រួល បើយើងលើកស្ទួយ
ជួយថែរក្សា ចេះជួយទុកដាក់
តាមថ្នាក់ឯកសារ នោះក្នុងបណ្ណា-
ក៏មានសណ្ដាប់។
កាលពីយូរយា អ្នកអានទៀមទារ
ឯកសារជាប់លាប់ មិនសូវមានច្រើន
ពិបាករៀបរាប់ បញ្ហាគាំងជាប់
ពិបាកដោះស្រាយ។
ឥឡូវសំបូរ មានច្រើនកប់គរ
ឯកសារទាំងឡាយ កកកុញហូរហៀរ
អ្នកអានសប្បាយ មានគ្រប់សព្វសាយ
គ្រប់ទិសគ្រប់ទី។
សុទ្ធតែល្អៗ និស្សិតត្រេកអរ
ស្មោះសរគ្មានពីរ ស្វះស្វែងរៀនសូត្រ
ខំស្រូតសំភី ដើម្បីដល់ទី
ដែលខ្លួនប្រាថ្នា។
មានសព្វគ្រប់មុខ ប្រាជ្ញរក្សាទុក
ឲ្យអ្នកសិក្សា ទាំងផ្នែកសង្គម
វិទ្យាសាស្រ្តផងណា ដែលជាឯកសារ
បញ្ញាចម្រើន។
ដូចនេះសូមគិត ពិសេសនិស្សិត
គិតឲ្យបានច្រើន ដើម្បីចំនេះ
ប្រាជ្ញាយើងកើន ពិតឡើងកំនើន
អ្នកចេះអ្នកដឹង។
ត្រង់នេះហើយណា ត្រូវគិតពិចារ
រក្សាខំប្រឹង ការពារអ្វីមាន
ក្នុងបណ្ណានឹង នោះពិតរឹងពឹង
គង់វង្សសៀវភៅ៕៚
ស្ងាម ក្រឹម (រូបវិទ្យា) sngamkroem@gmail.com |