យើងខ្ញុំជានិស្សិតឧត្តរមានជ័យ
សូមអំពាវនាវ ដល់លោកអ៊ំ
លោកពូ អ្នកមីង លោក លោកស្រីទាំងអស់
សូមជួយឧបត្ថម្ភគាំទ្រដល់គម្រោងជិះកង់
និងការអប់រំរបស់និស្សិតឧត្តរមានជ័យ
ដែលប្រើ រយៈពេលនៃការជិះកង់៦ថ្ងៃ
ដោយចាប់ផ្តើមពីទីក្រុងភ្នំពេញទៅប្រាសាទតាមាន់
ក្នុងខេត្តឧត្តរមានជ័យ
ចម្ងាយប្រមាណ៥៦៨គីឡូម៉ែត្រ។
ក្នុងនោះយើងខ្ញុំជានិស្សិតនឹងធ្វើសកម្មភាពពីរធំៗ៖
ចែករំលែកបទពិសោធន៍ដល់ប្អូនជំនាន់ក្រោយ
និងដាំដើមឈើដើម្បីបរិស្ថាន។
គម្រោងនេះត្រូវការថវិការចំនួន
៥៥០០ដុល្លាអាមេរិក។
អាស្រ័យ ហេតុនេះ
សូម លោក លោកស្រី ជួយផ្តល់កំលាំងចិត្ត
ក៏ដូចកម្លាំងថវិការដើម្បីឲ្យគម្រោងនេះ
បានប្រព្រឹត្តទៅដោយរលូន។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំចំពោះលោក
លោកស្រីក្នុងការគាំទ្រគម្រោងនេះ។
សូមអរគុណ! ខាងក្រោមនេះជាគម្រោងលម្អិត។