Wednesday, January 16, 2013

ដំណើរ​កំសាន្ត​នៅជន​បទ

យើង​ដឹង​ហើយ​ថា​ កន្លែង​ដើរ​កំសាន្ត​គឺ​មាន​ច្រើន​ណាស់​នៅ​ក្នុង​ពិភព​លោក​ ក៏​ដូច​ជា​ នៅ​ក្នុង​ប្រទេស​យើង​ទាំង​មូល​ផង​ដែរ​ ។ កន្លែង​​កំសាន្ត​​គឺ​មាន​​ ទាំង​កើត​ឡើង​ដោយ​ធម្ម​ជាតិ​ និង​មាន​ទាំង​កើត​ឡើង​ដោយ​មនុស្សជា​អ្នក​បង្កើត​ ជា​ពិសេស​ទេស​ភាព​នៅ​ជន​បទ​គឺ​ធម្មជាតិ​ជា​អ្នក​បង្កើត​សុទ្ធ​សាធ​ ចំនែក​នៅ​ទី​ក្រុង​វិញ​គឺ​កន្លែង​កំសាន្ត​សំបូរ​ជាង​នៅ​ជន​បទ​ ប៉ុន្តែ​កន្លែង​កំសាន្ត​ទាំង​អស់​នោះ​ច្រើន​តែ​បង្កើត​ដោយ​មនុស្ស​ទាំង​អស់​ ។ ​ជា​ការ​ពិត​ណាស់​ ទេស​ភាព​នៅ​តាម​ស្រុក​ស្រែ​ ចំការ​គឺ​មាន​ភាព​បរិសុទ្ធ​ល្អ​ណាស់​ ជា​ពិសេស​នៅ​រដូវ​ស្សា​ នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ តាម​ដង​ផ្លូវ​យើង​មើល​ឃើញ​​គ្រប់​ទាំង​អស់​នូវ​អ្វីៗ​ ដែល​មាន​នៅ​ទី​នោះ​ ពី​ព្រោះ​ថា​នៅ​ពេល​យើង​ក្រឡេក​ភ្នែក​មើល​ទៅ​លើ​មេឃ​យើង​អាច​ឃើញ​សត្វ​បក្សី​ហោះ​ហើរ​ពាស់​ពេញ​មេឃ​ ដែល​សត្វ​ទាំង​នោះ​មាន​ កុក​ ក្រសា ក្អែក​ មាន់​ទឹក​ ទាទឹក​ មាន់​ព្រៃ​ ប្រវឹក​ប្រវេក​ ... ជា​ដើម​។​ បើ​យើង​មើល​ទៅ​ទឹក​ដី​ព្រៃ​ភ្នំ​វិញ​នោះ​ឃើញ​ថា​ វាល​ស្រែ​ចំការ​ ពោរ​ពេញ​ទៅ​ដោយ​ដំនាំ​ពណ៌​ខៀវ​ស្រងាត់​ ជាពិសេស​នៅ​ពេល​ដែល​មាន​ខ្យល់​​បក​ផាត់​មក​លើ​ដើម​ស្រូវ ដែល​ដុះ​ពេញ​ផ្ទៃ​វាល​ស្រែម្ដង​ៗ​ធ្វើ​ឲ្យ​យើ​ង​មាន​អារម្មណ៍​​​ ស្រស់​ស្រាយ​ អន្លង់​អន្លួច​ ទៅ​តាម​ចង្វាក់​រ៉េ​រាំ​របស់​វា​ ខ្យល់​ត្រជាក់​ស្រួល​ ក្លិន​ស្រូវ​ក៏ដូច​ជា​ក្លិន​ធម្មជាតិ​ ក្រអូប​ពាស់​ពេញ​ទី​វាល​ដ៏​សែន​មនោរម្យ​ គួប​ផ្សំ​និង​សំ​លែង​បក្សី​ដែល​បន្លឺ​ឡើង​ធ្វើ​ជា​ដន្រ្តី​ផង​នោះ​។ គោ​ក្របី​ចង​ឲ្យ​ស៊ី​ស្មៅ​ មាន​ដេញ​ប្រជល់​ប្រលែង​គ្នា​ មាន​ក្របី​ខ្លះ​ដេក​ត្រាំ​​ក្នុង​ទឹក​ ចំនែក​គោ​ដើរ​ស៊ី​ស្មៅ​នៅ​លើ​ទី​វាល​ មាន​ខ្លះ​ទៀត​រត់​ដេញ​ពោពាក់​ពោពួន​គ្នា​ គួ​ជាទី​មាន​សេច​ក្ដី​សុខ​ ...។ នៅ​តាម​ព្រៃ​ភ្នំ​សំបូរ​ទៅ​ដោយ​ដើម​ឈើ​ធំៗ​ពណ៍​ខៀវ​ស្រងាត់​ មាន​ម្លប់​ធំៗ​ត្រជុំ​ត្រឆៃ គួរ​ជាទី​គច​គន់​ពេក​ក្រៃ​ ចំនែក​នៅ​តាម​វាល​ស្រែ​ មាន​ទឹក​ហូរ​មិន​ដាច់​ ដែល​ទឹក​កខ្វក់​ហូរ​ចេញ​ ទឹក​ស្អាត​ហូរ​ចូល​ផ្លាស់​វេន​គ្នា​ដូច​ជា​ទម្លាប់​មួយ​អញ្ជឹង​។ ចំនែក​នៅ​តាម​ភូមិ​គ្រិះ​វិញ​មាន​មនុស្ស​អូអរ​តាម​របៀប​នៅ​ទី​នោះ គឺ​មិន​ច្រើន​ ហើយ​ក៏​មិន​តិច​ដែរ​ នៅ​តាម​ផ្ទះ​មាន​ផ្សែង​ភ្លើង​ ដោយ​សារ​នៅ​តាម​ទី​ជន​បទ​គេ​យក​ ឈើ​ អុស​ធ្យូង​ សម្រាប់​ចំអិន​អាហារ​។ ​ប្រជាជន​ក្មេង​ចាស់​ប្រុស​ស្រី​ ស្រឡាញ់​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន​អញ្ជឹង​ ដោយ​ពួក​គាត់​រស់​នៅ​ ជា​មួយ​គ្នា​ដឹង​សុខ​ដឹង​ទុក្ខ​គ្នា​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ បី​ដូច​នៅ​ក្នុង​គ្រួសារ​មួយ​ មិត្ត​ភាព​របស់​ពួក​គាត់​ គឺ​មាន​​ភាព​ស្អិត​រមួត​ល្អណាស់​ មិន​ថា​តែ​នៅ​ស្រុក​ភូមិ​ជាមួយ​គ្នា​នោះ​ទេ​​​ សូម្បី​តែ​អ្នក​ស្រុក​ភូមិ​ក្រៅ​ មក​ក៏​មាន​ភាព​រាក់​ទាក់​​ដែរ​ ។ ​ទាំង​អស់​នេះ​យើ​ង​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ អ្នក​រស់​នៅ​ជន​បទ​ គឺ​មាន​ភាព​ខុស​គ្នា​ ដាច់​ស្រលះ​​​ពី​អ្នក​ រស់​នៅ​ក្នុង​ទី​ក្រុង​ ។ ការ​រស់​ក្នុង​ទី​ក្រុង​ ប្រជាជន​មិន​ស្គាល់​មុខ​គ្នា​អស់​ មិន​ដឹង​ថា​អ្នក​ណា​ល្អ​ អ្នក​ណា​អាក្រក់​ ចំ​នែក​នៅ​ជន​បទ​វិញ​ពួក​គាត់​ស្គាល់​មុខ​គ្នា​ច្បាស់​ ដឹង​ពី​ទុក្ខ​ធុរៈ​គ្នា​ ទៅ​វិញ​ទៅ​មក​ ។ ​ចំនែក​ទេស​ភាព​នៅ​ទី​ក្រុង​វិញ​ គឺ​មាន​ភាព​អាប​អួរ​ សំបូរ​ទៅ​ដោយ​ផ្សែង​ម៉ូតូ​ឡាន​ កក់​ស្ទះ​ពេញ​ផ្លួវ ពិបាក​​ក្នុង​ការ​ធ្វើ​ដំណើរ​ ម្នាក់​ៗ​ដក​ដង្ហើម​សឹង​មិន​រួច​ ដោយ​ផល​ទាំង​អស់​នោះ​ ចំនែក​នៅ​ជន​បទ​វិញ​ តាម​ដង​ផ្លូវ​គ្មាន​ការ​កក់​ស្ទះដូច​ទី​ក្រុង​ទេ ​ហើយ​ដក​ដង្ហើម​បាន​ស្រួល​​ ខ្យល់​បរិសុទ្ធ​​ល្អ​ណាស់​ មិន​មាន​ផល​ប៉ះ​ពាល់​នោះ​ទេ​ ៚ ស្ងាម ក្រឹម