Monday, February 27, 2012

ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​៣នាក់​ស្លាប់ និង​២នាក់​របួស​ធ្ងន់


ដកស្រង់ពី​គេហទំព័រទស្សនាវដ្តីសារព័ត៌មានសេរី
សៅរ៍ 25 កុម្ភៈ 2012 - 11:46 am 
 
 
សេចក្តី​រាយ​ការណ៍​ពី​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ពលរដ្ឋ​ខ្មែរ​ចំនួន​៣នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​បាញ់​សម្លាប់ និង​២នាក់​រងរបួស​ធ្ងន់ ខណៈ​ដែល​ពួក​គេ​១៧នាក់​លួច​ចូល​ក្នុង​ទឹកដី​ថៃ​ដើម្បី​កាប់​ឈើ​គ្រញូង។
ទាហានថៃឈរជើងនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា
តាម​សេចក្តីរាយការណ៍​នោះ នៅ​វេលា​ម៉ោង​៥ និង​៣០នាទី​រសៀល​ថ្ងៃទី​២២ ខែ​កុម្ភៈ ពលរដ្ឋ​ខ្មែរ​ចំនួន​១៧នាក់​នោះ បាន​លួច​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ចំងាយ​ប្រមាណ​៣គីឡូម៉ែត្រ​ពី​ព្រំដែន ចន្លោះ​ភ្នំបាក់ និង​ប្រាសាទ​ខ្នា ទល់​នឹង​ភូមិសាស្រ្ត​ភូមិ​ត្រពាំង​ទួល សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ស្វែង​រក​កាប់​ឈើ​គ្រញូង។ ភ្លាម​នោះ​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ប្រដាប់​អាវុធ​ថៃ​បាញ់​ប្រហារ បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣នាក់ របួស​ធ្ងន់​២នាក់ និង​១២​នាក់​ទៀត​រត់​រួច​ខ្លួន។
សេចក្តី​រាយការណ៍​បន្ត​ថា សព​ពលរដ្ឋ​ខ្មែរ​ទាំង​៣នាក់ និង​អ្នក​របួស​២នាក់​នោះ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ឲ្យ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ តាម​ច្រក​ព្រំដែន​អូរស្មាច់៕