ដោយ : បាយ័ន (ថ្ងៃទី 26 ធ្នូ 2011,05:49:PM)
ព្រំដែនកម្ពុជា-ថៃ: ទាហានឈុតខ្មៅថៃមួយក្រុម ដែលមានគ្នា ៨ នាក់ ដោយនៅក្នុងដៃគ្មានអាវុធ បានចូលមកដេញប្រជាពលរដ្ឋខ្មែរ ឲ្យរុះរើផ្ទះមួយខ្នង ធ្វើអំពីស្បូវ បាំងក្តារ កាលពីវេលាម៉ោង ៣ និង ៥ នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ នៅខាងលិចចំណុចច្រកជាំ ប្រហែល ៥០ ម៉ែត្រ ស្ថិតក្នុងភូមិជើងផ្ទំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
គោលបំណង ដែលទាហានឈុតខ្មៅ ទាំង ៨ នាក់នោះចូលមក ដើម្បីដេញ និងរុះរើផ្ទះប្រជាពលរដ្ឋខ្មែរមួយខ្នង ដែលមានម្ចាស់ឈ្មោះ សំ រិទ្ធ ភេទស្រី អាយុ៤៦ឆ្នាំ ជាផ្ទះសំរាប់លក់ និងទិញអេតចាយ។ ម្ចាស់ផ្ទះរូបនេះ បានអះអាង ផ្ទះនេះ គាត់បានសាងសង់ជាយូរណាស់មកហើយ ហើយផ្ទះនេះ គឺសង់នៅចំងាយប្រមាណ ៥០ ម៉ែត្រ ពីព្រំដែន។ ប៉ុន្តែភាគីថៃថា ផ្ទះមួយខ្នងនេះ គឺទើបតែសាងសង់ថ្មីៗនេះទេ។
ភាគីថៃដែលដឹកនាំដោយ លោក ត្រៃ ភុន ជាមេកងល្បាត លេខ២៣០៤ ក៏បានអះអាងថា ដីតំបន់នេះ គឺជាដីតំបន់ស ស្ថិតនៅតាមបន្ទា់ព្រំដែន និងបានបញ្ជាឲ្យកូនចៅ ចូលមកដេញ និងរុះរើ ដែលមិនទាន់មានការដោះស្រាយ។ រហូតមកដល់ម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ភាគីថៃក៏បាននាំគ្នាត្រឡប់ទៅវិញអស់ហើយដែរ បន្ទាប់ពីមានការសន្យាពីភាគីកម្ពុជា ថានឹងធ្វើការរុះរើ ផ្ទះមួយខ្នងនេះចេញ។
លោកវរសេនីយ៍ទោ តូច រ៉ា ប្រធានទំនាក់ទំនងអន្តរជាតិ ព្រំដែនកម្ពុជា-ថៃ ច្រកជាំស្រងាំ បានឲ្យដឹងថា តំបន់នេះ ជាតំបន់មិនទាន់បានដោះស្រាយចប់ រវាងកម្ពុជា និងថៃទេ ហើយផ្ទះប្រជាពលរដ្ឋ ដែលធ្វើនៅលើដីខាងលើនេះ គឺទើបតែធ្វើ រយៈពេល២-៣ថ្ងៃនេះទេ។
លោកបន្តថា ដោយសារដីខាងលើនេះ មិនទាន់បានដោះស្រាយចប់នៅឡើយនោះ លោកបានធ្វើការឯកភាពតាមភាគីថៃ និងសន្យាថានឹងធ្វើការុះរើផ្ទះមួយខ្នងនេះចេញ ដោយកម្ពុជាខ្លួនឯង គឺមិនចង់ឲ្យថៃចូលមកធ្វើការរុះរើនោះទេ។
លោកបន្តទៀតថា តំបន់នេះ ជាតំបន់ដើមក្តុល ដែលជាតំបន់ នៅមានការប្រទាញប្រទង់គ្នា មិនទាន់ដោះស្រាយ ហើយប្រជាពលរដ្ឋ ចូលទៅធ្វើការកសាងបែបនេះ ធ្វើភាគីកម្ពុជាពិបាក និងជួយអន្តរាគមន៍ ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ កម្ពុជាយើងមិនទាន់ធ្វើការរុះរើនោះទេ។
ស្ត្រីជា ម្ចាស់ ឈ្មោះ សំ រិទ្ធ បានចោទទៅលើអាជ្ញាធរកម្ពុជា ពេលដែលឃើញភាគីថៃ ចូលមកធ្វើការរុះរើផ្ទះនេះ ថាកងទ័ពកម្ពុជា មិនជួយធ្វើការអន្តរាគមន៍ ជួយគាត់ទេ។
ប៉ុន្តែអាជ្ញាធរកម្ពុជាអះអាងថា ដោយសារប្រជាពលរដ្ឋកម្ពុជាខុសខ្លួនគាត់ គឺគាត់បានទៅសាងសង់ផ្ទះនៅលើដី ដែលជាតំបន់ស មិនទាន់ដោះស្រាយចប់នោះ ដែលអាចធ្វើឲ្យកងទ័ពកម្ពុជា និងថៃ មើលមុខគ្នាមិនត្រង់៕