ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី
ឧត្តរមានជ័យ ៖ មានការឈូសឆាយកាប់បំផ្លាញព្រៃឈើយកដីយ៉ាងអនាធិបតេយ្យកើតមានឡើងជាបន្តបន្ទាប់ដោយគ្មានសមត្ថកិច្ចអាជ្ញាធរចេញមុខមកទប់ស្កាត់ឡើយ។ ជាក់ស្ដែងនៅត្រង់ចំណុចភ្នំទួលស្វាយ ភូមិ សំព័រ ឃុំ លំទង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ មានបក្ខពួកមួយក្រុមដែលអះអាងថាជាម្ចាស់ក្រុមហ៊ុនយុងហ៊ីលី អភិវឌ្ឍន៍កសិកម្មបានឃុបឃិតគ្នាជាមួយមេឃុំ លំទង នាំគ្នាធ្វើប្លង់កាន់កាប់ដីធ្លីមួយចំនួនដោយប្រើឧបករណ៍មានរថយន្ត ត្រាក់ទ័រ និង កាណូតសម្រាប់ដឹកសម្ភារៈឆ្លងបឹង។
នៅលើដីនោះឃើញមានការសាងសង់រោងចក្រស័ង្កសីចំនួនខ្នងផងដែរ។ បើតតាមសីរបស់ឈ្មោះ ឆាត ចំណាប់ ដែលជាអ្នកទទួលការងារផ្នែករដ្ឋបាលរបស់ក្រុមហ៊ុន យុងហ៊ីលី អភិវឌ្ឍន៍ កសិកម្មជាអ្នកទទួលខុសត្រូវនៅទីនោះ បាននិយាយថា នៅក្នុងក្រុមហ៊ុននេះមានផ្ទៃដីចំនួន៩៤ហិតតា ហើយពួកគាត់បានធ្វើការឈូសឆាយអស់រយៈពេល២ឆ្នាំហើយ។
ពាក់ព័ន្ធជាមួយបញ្ហានេះដែរ លក ឆាត គឹមឆាន ជាតំណាងឲ្យក្រុមហ៊ុន យុងហ៊ីលី អភិវឌ្ឍន៍កសិកម្មបាននិយាយតាមទូរស័ព្ទយ៉ាងខ្លីជាមួយអ្នកយកព័ត៌មានថារឿងបញ្ហាទាំងនេះគាត់មិនអាចបកស្រាយបានទេ សូមរង់ចាំឲ្យថ្នាក់លើដោះស្រាយ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១១ តែពុំបានបញ្ជាក់ថាថ្នាក់លើជាអ្នកណាមកពីណាទេ។ ពុំមានឃើញឯកសារណាច្បាស់លាស់សម្រាប់ធ្វើការឈូសឆាយវាតយកដីនោះឡើយ យើងឃើញមានតែចុងសន្លឹកប្លង់កាន់កាប់ដីធ្លីដែលចារដោយលោកមេឃុំ លំទង ឈ្មោះ ជន រៈ ដែលបានធ្វើប្លង់ដីទិញ ប្រគល់ឲ្យក្រុមហ៊ុនពាក់ព័ន្ធ យើងមិនឃើញមានឯកសារទេ។ តែបើតាមសំដីលោកមេឃុំ លំទងឈ្មោះជនរៈ បានប្រាប់អ្នកយកព័ត៌មានថាគាត់បានទទួលស្គាល់ពិតជាបានធ្វើប្លង់ដីចំនួន ៩៤ហិកតា ទៅឲ្យក្រុមហ៊ុនដូចខាងលើមែន៕
ជា រ៉ានី