Wednesday, July 20, 2011

បឹងស្នោរ


         ព្រលឹមភ្លឺស្រាង សម្លឹងវេហា                             បក្សីបក្សា ខ្ញៀវខ្ញារអឺងកង
           
កុកគ្រៀលប្រវឹក បន្លឺសំឡេងសាសង               ឯម៉ុមហើយនឹងរូបបង
           
ត្រសង ទៅកាន់សាលា។
         ឈូករីកពាសបឹង ក្រហមលាយ                  ជំនោឧត្តរ បន្ត រំភើយ
           
ប្រាណញ័រត្រជាក់ តែញើសជោកអាវអស់ហើយ      កង់ចាស់ធាក់មិនរាឡើយ
           
ខ្យល់អើយ បក់ហើយអាសូប្រណី។
R         ! បឹងស្នោទីអានុស្សារ                   ម្លប់អាកាស្យា ត្រៀបត្រា គ្របដងវិថី   
            មនុស្សម្នាអ៊ូអរ នាបុណ្យអុំទូករាត្រី             ប្រទីបយើងកាន់ជាប់ដៃ
           
ប្រាថ្នានិស្ស័យ                                       ផ្សងជួប ជាគូនិរន្តន៍។