Wednesday, June 29, 2011

បឹង​ស្នោ

               បឹង​ស្នោ​ទ្រហោ​ស្រែក​យំ ស្រែក​ហៅ​អ្នក​តូច ស្រែក​ហៅ​លោក​ធំ ហៅ​មក​ជួប​ជុំ ជួយ​ថែ​រក្សា បឹង​នេះ​ធំ​ពិត គ្មាន​អ្នក​ប្រឌិត​មក​ពី​ឋាន​ណា បឹង​ពី​ដូន​តា​​បាន​សាង​បន្សល់​ ទុក​មរតក​ដល់
​កូន​ចៅ​ជាន់​ថ្មី​។
           ពេល​រដូវ​ប្រាំង​ បឹង​ជួយ​បិទ​បាំង​ បក្សាបក្សី តា​លំ​តូច​ធំ​ មាន់ទឹក​ ប្រវឹក​ព្រវែក​ ដេក​ដើរ​​រក​ចំណី នឹង​ស្នាក់​អាស្រ័យ​ក្នុង​ទឹក​បឹង​នេះ។
             រាស្ត្រ​ក្រុង​សំរោង ដួស​ផឹក​ប្រើ​ផង ទឹក​បឹង​នេះ​ន័យ បឹង​ផ្ដល់​អាស្រ័យ​ ដល់​មនុស្ស​និង​សត្វ បឹង​ផ្ដល់​​ប្រយោជន៍ ​ដល់​មនុស្ស​គ្រប់​ឋាន​ បាន​រស់​សុខ​សាន្ត​ក្នុង​ក្រុង​សំរោង សូម​អស់​លោក​អ្នក​ជួយ​គិត​ពិចារណា ថែ​ទាំ​រក្សា​​អនាម័យ​បឹង​ផង​​៕​

កម្រង​កែវ​ ដោយ សូដា


កម្រង​កែវ​មួយ​នេះ​ជា​អត្ថបទ​សាក​ល្បង​ ប្រសិន​បើមានការ​ខ្វះ​ខាត​ ក្នុង​ប្រការ​ណា​មួយ​ សូម​អភ័យទោស​ទុកជាមុន​​ ហើយ​រង​ចាំ​ទទួល​ការ​រិះគន់​ដើម្បី​ស្ថាបនា។សូមអរគុណ!