Tuesday, April 26, 2011

បាញ់​​គ្នា​ពី​ព្រលប់​​រហូត​ដល់​​យប់ តួ​លេខ​​ទាហានសៀម​​ស្លាប់​កើន​ដល់​​២៦​នាក់

Admin
ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៩:០២
គេហទំព័រ កោះសន្តិភាព

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​មក​ដល់​វេលាម៉ោង​​៦​និង​​១៥នាទី​​​ព្រលប់ថ្ងៃទី​​​២៥ មេសា ​​​២០១១ ទាហានសៀម​បានបាញ់កាំភ្លើង​​​​ធុនធ្ងន់​​​ផ្លោង​ចូល​​​សំដៅ​​​ទីតាំង​​ របស់ទាហាន​​កម្ពុជា និងភូមិ​​ឋាន​​​របស់​ប្រជា​ពលរដ្ឋ​​​ស្លូត​ត្រង់​​​នៅ​តំបន់​ប្រាសាទ​​តា​ ក្របី ហើយ​បន្ត​​បន្ទាប់មក​​បានរាលដាល​​​ដល់​​ប្រា​សាទ​​តាមាន់ធំ​ ស្ថិតក្នុង​​​ឃុំ​គោក​មន ​ស្រុកបន្ទាយ​អម្ពិល​។​ ការ​បាញ់គ្នា​​​​នៅក្បាល​​ព្រលប់​នោះ​មាន​សន្ទុះ​​ខ្លាំង​ក្លា​​ផងដែរ ​ដោយ​​សៀមបាន​​បាញ់​កាំភ្លើង​ធុនធ្ងន់​​ចូលទឹក​​ដី​កម្ពុជា និង​​​​កាំភ្លើង​​​ដៃ​​បាន​បាញ់​​​ទល់មុខគ្នា​​​យ៉ាង​គំហុក​...​​រហូត​មក​ ដល់​​​ម៉ោងជិត​៩យប់​​​ថ្ងៃដដែល ​​ទើប​ស្នូរ​កាំភ្លើង​​​បាន​ស្ងាត់​​បន្តិច ​ប៉ុន្តែ​ទាហាន​​​សៀម​នៅ​តែ​បាញ់​​​គ្រាប់​ភ្លើងបំ​​​ភ្លឺ​ពេញ​ព្រៃ ស្ទើរតែ​​មួយយប់ទល់​ភ្លឺ ដើម្បី​​ឱ្យ​កង​ទាហានថ្មើ​រជើង​​​របស់​គេ​មើលឃើញ​​​ទីតាំង​​រុលទៅមុខ និង​ដើម្បី​​​ពិនិត្យ​​​មើលទីតាំង​​របស់ទាហាន​​កម្ពុជា​ផងដែរ ។​
ការ​បាញ់គ្នា​​​អូស​បន្លាយ​​ជាង​​២ម៉ោង បណ្តាល​ឱ្យ​​​ទាហាន​​​សៀមស្លាប់​​​១នាក់​ទៀត នៅ​តំបន់​ប្រាសាទ​តាក្របី​...​ឯ​ទាហាន​កម្ពុជា​ក៏​ប៉ះ​ពាល់​ផងដែរ​។​​ យោង​តាម​​​តួលេខ​ជា​ជំហាន​ៗ​ពី​មន្ត្រីយោធា​​ដែលឈរជើង​​នៅ​ខ្សែត្រៀម​​ ជួរមុខ​​​បាន​ឱ្យ​​ដឹង​ថា ​ការប្រយុទ្ធគ្នា​រយៈ​ពេល​​​៤​​ថ្ងៃ​​នៅ​សមរ​ភូមិ​​​ប្រាសាទ​តាក្របី និង​​សមរ​ភូមិ​​ប្រាសាទ​តា​មាន់​​ធំ ទាហានសៀម​​ស្លាប់​​​កើន​ដល់​​២៦​នាក់ ​​​​និង​របួស​​​ជាង៣០​​​នាក់ ​ចំណែក​​​ទាហាន​កម្ពុជា​​ស្លាប់​​៧​នាក់ និង​របួស​​​១០​នាក់​។ តួលេខ​​អ្នក​ស្លាប់​​ និងរបួស​​​រវាង​ទាហាន​ទាំង​​២ភាគី​កំពុង​​ត្រូវ​បាន​សម្រង់​​ និង​តាម​ដាន​ជា​បន្ត​ទៀត ។
​​ការ​ប្រយុទ្ធ​​គ្នា​ដ៏ស្វិត​ស្វាញ​​បានរាលដាល​​ ចេញពី​តំបន់​​ប្រាសាទ​តាក្របី ​មកដល់​តំបន់​​ប្រាសាទ​​តា​មាន់​ធំ ​ខណៈ​​កង​ទ័ព​កម្ពុជា​​ទទួលរង​​​​សម្ពាធ​​​​​នូវ​ការ​​បាញ់ផ្លោង​​ពី​សំណាក់ ​​កង​ទាហាន​​សៀម​យ៉ាង​ខ្លាំង ​ពីព្រោះ​សៀម​បាន​​​​ប្រើ​រថ​ក្រោះ​​​បាញ់​ចេញ​​ពី​​ខាង​​ក្រោយ​​​ខ្សែ​ ត្រៀម​​​គាំទ្រ​ដល់​​​កង​ទាហាន​​របស់​គេ​ និង​កាំភ្លើង​​​ធុនធ្ងន់​​​ប្រភេទ​​​១២៥​មិល្លីម៉ែត្រ, ១៥៥​មិល្លីម៉ែត្រ ​។​ ការបាញ់​​ផ្លោង​ខ្លាំង​ៗ​នេះ ​បណ្តាល​ឱ្យ​​​​ខូច​ខាត​​ផ្ទះប្រជាជន​​​ស្លូត​ត្រង់​​​​ជា​ច្រើន​ខ្នងថែម​ ទៀត​ស្ថិត​​​ក្នុង​​ឃុំ​គោកមន​...​​ចំណែក​​​ទាហានកម្ពុជា​​​​មិនទាន់​ ប្រើកាំ​ភ្លើង​​​ធុនធ្ងន់​បាញ់​​តបត ឬ​​គាំទ្រ​​កង​កម្លាំង​​ជួរ​មុខ​របស់​ខ្លួននៅឡើយទេ ​​ពីព្រោះ​ខាង​កម្ពុជា​មាន​សុច្ឆន្ទៈ​​គោរព​​បទ​ឈប់បាញ់​​ដែល​សម្រេច​​​ដោយ​ ក្រុម​​ប្រឹក្សា​​​សន្តិសុខ​អង្គការ​​សហ​ប្រជា​ជាតិ​ និង​ប្រធាន​អាស៊ាន ៕​