ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១១ ម៉ោង ១៨:១៤
គេហទំព័រ កោះសន្តិភាព
ខេត្តឧត្តរមានជ័យ ៖ មកដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២៦ មេសា ២០១១ ការវាយប្រយុទ្ធគ្នាដោយកាំភ្លើងធុនធ្ងន់ និងស្រាល នៅមិនទាន់ស្ងាត់សូរនៅឡើយទេ គឺ ការបាញ់មានការញ័ររង្គើខ្លាំងជាងកាលពីប៉ុន្មានថ្ងៃមុនទៅទៀត ...។
សូមបញ្ជាក់ថា ទាហានសៀមផ្តើមប្រើគ្រាប់បែកផ្សែងពុល កាំភ្លើងរថក្រោះ និងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទទៀត វាយប្រហារមកលើទីតាំងឈរជើងរបស់ទាហានកម្ពុជានៅតំបន់ប្រាសាទ តាមាន់ធំ និងតំបន់ប្រាសាទតាក្របីកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៦ មេសា ២០១១ ហើយជាមួយគ្នានេះ ទាហានកម្ពុជាបានពន្លះវិញដោយការប្រើកាំភ្លើង BM-21 (កាំជ្រួចប្រតិកម្ម ឬកាំជ្រួចហ្វូង) និងកាំភ្លើងធុនធ្ងន់ផ្សេងៗទៀត បាញ់ឆ្លើយតបប្រឆាំងទាហានសៀមវិញលែងថ្នមជាមួយទាហាន សៀមទៀតហើយ ។ ថ្ងៃនេះការផ្ទុះអាវុធរវាងទាហានទាំង២ភាគីបានលាន់ទ្រហឹង រង្គើដីញ័រព្រៃគួរឱ្យតក់ស្លុតបំផុត...តួលេខអ្នកស្លាប់ -របួស និងការខូចខាតផ្សេងៗនៅមិនទាន់សម្រង់បាននៅឡើយទេ ព្រោះក្រុមទាហានកំពុងមមាញឹកក្នុងការប្រយុទ្ធទប់ស្កាត់ និងប្រឆាំងការឈ្លានពានរបស់ទាហានសៀម។
កម្ពុជាបានអត់ធ្មត់ មិនប្រើអាវុធធុនធ្ងន់ទេ ចាប់តាំងពីទាហានសៀមចូលឈ្លានពានទឹកដីកម្ពុជានៅតំបន់ ប្រាសាទតាមាន់ធំ នាថ្ងៃទី២២ ដល់ថ្ងៃទី២៥ មេសា ២០១១ មកម៉្លេះ ប៉ុន្តែពេលនេះការជូនដំណើរទាហានសៀមទំនងជាដល់ទីបញ្ចប់ហើយ ព្រោះថា ទោះជាជូនដំណើរ១០០យោជន៍ ក៏គ្មានន័យអ្វីដែរ បើភាគីសៀមគ្មានសុច្ឆន្ទៈ ដើម្បីបញ្ចប់សង្គ្រាម ឬជម្លោះនេះផងនោះ ។ មូលហេតុដែលនាំឱ្យទាហានកម្ពុជាឈានទៅប្រើការបាញ់កាំជ្រួច ប្រតិកម្មនេះ គឺទី១-ដោយសារទាហានសៀមបានបាញ់គ្រាប់បែកផ្សែងពុលដាក់ កម្ពុជា ទី២-កម្ពុជាត្រូវការពារទីតាំងរបស់ខ្លួន និងទី៣-ប្រឆាំងការឈ្លានពានកុំឱ្យទាហានសៀមបន្តបាញ់ចូលភូមិ ឋានប្រជាពលរដ្ឋស្លូតត្រង់តទៅទៀត ។
ក្រៅពីការបាញ់ កាំជ្រួចប្រតិកម្មប្រឆាំងទៅលើទាហានសៀមនោះ ទាហានកម្ពុជានៅបានប្រើកាំភ្លើងបាញ់ចេញពីរថក្រោះថែមទៀត ដើម្បីសង្គ្រប់ទៅលើទាហានសៀម...មេបញ្ជាការទាហានកម្ពុជា មានការសោកស្តាយថា កម្ពុជាមិនបានប្រើនយោបាយវាយប្រយុទ្ធរំកិលទៅមុខនោះទេ គឺប្រើនយោបាយវាយប្រយុទ្ធនៅនឹងកន្លែង ទប់ស្កាត់ និងការពារខ្លួន...ប៉ុន្តែប្រសិនបើកម្ពុជាមានគោលការណ៍ វាយប្រយុទ្ធរំកិលទៅមុខវិញ គឺប្រើពេលតែ២ម៉ោងប៉ុណ្ណោះ នឹងវាយកាន់កាប់បានបន្ទាយទាហានរបស់សៀមជាក់ជាមិនខានមិនចាំ បាច់អូសបន្លាយច្រើនថ្ងៃនោះឡើយ៕