Wednesday, April 27, 2011

អ្នកក្រុង​សំរោង​មួយចំនួន​បាន​ជន្លៀស​ខ្លួន​

ដោយ : សិរី (ថ្ងៃទី 26 មេសា 2011,10:22:PM)

ដោយ CEN

ភ្នំពេញ:     ​គ្រាប់ផ្លោង​សៀម​ដែល​ធ្លាក់​ចូល​ក្នុង​សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ​កាលពី​ម៉ោង​១៩​ថ្ងៃទី​២៦​មេសា​នេះ បាន​ធ្វើឲ្យ​អ្នក​ក្រុង​សំរោង​មួយចំនួន​ដែល​មាន​ការព្រួយបារម្ភ​បាន​ ភៀសខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព តែ​ផ្នែក​រដ្ឋបាល​របស់​ខេត្ត​ឧត្តរមានជ័យ​នៅតែ​បោះ​ទីតាំងដ​ដែល​មិន​ទៅ​ណា​ ទេ​។​
​    ​ភ្លៀង​បាន​ធ្លាក់​នៅ​តំបន់​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​កាលពី​ម៉ោង​ជាង​៧​យប់​។​
​ បន្ទាប់​ពី​ភ្លើង​អគ្គីសនី​បាន​ត្រូវ​ថៃ​ផ្តាច់​កាស៊ីណូ​នៅ​តំបន់​អូរ​ ស្មាច់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជន្លៀស​បុគ្គលិក​ចេញមក​អស់ហើយ​។​
​ ប្រភព​យោធា​និយាយ​ថា​ទោះជា​មាន​ការ​វាយ​សន្ធាប់​ពី​ពួក​សៀម​ល្មោភ​សង្គ្រាម​ យ៉ាងណាក៏ដោយ​ក៏​កងទ័ព​កម្ពុជា​នៅ​តែ​ការពារ​ទីតាំង​របស់​ខ្លួន​បាន​ដដែល​ហើយ ​ក៏​មិន​រុល​ទៅក្នុង​ទឹកដី​សៀម​ដែរ​។ នា​យប់​ថ្ងៃ​ទី​២៦​មេសា​នេះ សៀម​នៅតែ​បាញ់​ផ្លោង​យូរៗ​មួយ​គ្រាប់​ចូល​មក​លើ​ទីតាំង​ឈរជើង​របស់​កងទ័ព​ យើង​នោ​ប្រាសាទ​តា​មាន់ និង​តា​ក្របី​៕​