ប្រវត្តិភូមិខ្នារ
ដោយ ផល សុផុន
ភូមិខ្នារ គឺជាភូមិមួយដែលស្ថិតនៅប៉ែកខាងត្បូងនៃស្រុកសំរោង ចម្ងាយប្រមាណ ១៣ គម ។ ភូមិនេះស្ថិតនៅក្នុងឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ហើយមានព្រំប្រទល់ខាងជើងជាប់ ឃុំបូស្បូវ ខាងកើតជាប់នឹង ឃុំពង្រ ខាងត្បូងជាប់នឹងឃុំគោកស្ពាន និងខាងលិចជាប់នឹងភូមិឈូក។ភូមិនេះស្ថិតនៅលើទួលធំមួយ ផ្នែកដីខាងកើត ជាដីមានជីជាតិជាប់នឹងត្រពាំង បឹង ព្រែក នឹងមានដីដឺ(១)ព្រៃធំៗទៀតផង ខាងលិចក៏ជាដីមានជីជាតិដែរ។ ប្រជាជនរស់នៅភូមិនេះនាំគ្នាប្រកបរបរកសិកម្ម ធ្វើស្រែ ចម្ការ ក្រៅពីនេះពួក គាត់ក៏ចិញ្ចឹមសត្វ និង ដាំបន្លែផងដែរ។
ភូមិនេះមានប្រវត្តិយូរលង់ណាស់មកហើយដែលមានដូចតទៅ៖
តាមការនិយាយតៗគ្នាជាពិសេសពីលោកអ៊ំ ហិម ដែលជាមេភូមិនៅភូមិខ្នារនេះស្រាប់គាត់បានមានប្រសាសន៍រៀបរាប់ឲ្យដឹងថា៖
ទីទួលភូមិខ្នារនេះប្រហែលជាធ្លាប់មានមនុស្សរស់នៅតាំងតែពីសម័យបុរាណមកហើយពីព្រោះ នៅជិតទួលនោះភាគខាងលិចប្រមាណជា១គីឡូម៉ែត្រ មានទួលប្រាសាទមួយដែលមានគូរទឹកព័ទ្ធជុំវិញ ដែលគេស្គាល់ថាជាប្រាសាទ ត្រពាំងរូង ដែលនៅទីទួលប្រាសាទនោះមានកប់ផ្ទាំងថ្មធំៗ ទម្រលិង្គព្រះឥសូរ គឺយោនីព្រះនាងឧមាភគវតី វត្ថុបុរាណជាច្រើនដែលត្រូវបានគេជីកយកអស់ក្នុងសម័យសង្គ្រាម និងមានសិលាចារឹកមួយផ្ទាំងទៀតផង(២) ហើយនៅខាងជើងភូមិមានថ្នល់ចាស់បូរាណ ដែលចប់នៅទីនោះហើយគេហៅថាថ្នល់ដាច់ និងនៅភាគខាងកើតភូមិមានប្រាសាទជាច្រើនទៀត ដែលប្រាសាទទាំងនោះខ្លះនៅសល់ថ្មបាយក្រៀមតម្រៀបជាផ្នែកខ្លះនៃតួប្រាសាទ និងខ្លះទៀតនៅសល់តែទីទួល និងដុំថ្មតិចតួចប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកគេពុំដឹងថាមនុស្ស ទាំងនោះចាកចោលទីកន្លែងនោះតាំងពីពេលណា ដោយសារបញ្ហាអ្វីឡើយ ក្រោយមកទីតាំងអស់នោះក្លាយជាព្រៃ មានដើមឈើតូច ធំ ដុះពាសពេញទួល។

ចំណេរក្រោយមក មានមនុស្សមួយក្រុមតែងតែបានឆ្លងកាត់ទីនោះ ហើយបានឈប់សម្រាកនៅទីនោះ។ ប្រជាជនទាំងនោះបានរស់នៅក្នុងភូមិមួយគឺ ភូមិរលំវែង(៣) ប្រជាជនប្រកបមុខរបរធ្វើ ស្រែចម្ការដោយអ្នកខ្លះមានស្រែជិត អ្នកខ្លះមានស្រែឆ្ងាយ និងរបរបាញ់សត្វ។ ចំពោះអ្នកមានស្រែឆ្ងាយគឺពួកគេត្រូវដេកផ្លូវមួយយប់ ជាពិសេសគឺស្រែដែលស្ថិតនៅប៉ែកខាងជើងនៃភូមិរបស់ពួកគេ។ ដែលការធ្វើដំណើររបស់ពួកគេតែងតែឆ្លងកាត់ទីទួលនោះ ពេលដែលទៅស្រែឆ្ងាយនោះពួកគាត់តែងតែនាំគ្នាស្នាក់អាស្រ័យនៅទីទួលមួយ ដែលមានដើមខ្នារមួយយ៉ាងធំ នៅជិតត្រពាំង ពួកគាត់តែងតែស្នាក់នៅក្រោមដើមខ្នារនោះដើម្បីឲ្យគោ ក្របីបានឈប់ សម្រាកជើងនិង ស្នាក់នៅទីនោះមួយយប់ ស្អែកឡើងសឹមបន្តដំណើរត្រលប់ទៅភូមិវិញ។ .
ក្នុងដំណើរទៅស្រែជារៀងរាល់ឆ្នាំ និងតែងតែបានឈប់សម្រាកទីនោះជារៀងរាល់ឆ្នាំ ដោយទីនោះជាទីទួលមិនដែលមានទឹកលិចហើយមានដើមខ្នារធំមួយផង គេក៏បានឲ្យឈ្មោះទីនោះថា គោកខ្នារ។ ដោយសារទីនោះមានភូមិសាស្ត្រអំណោយផលដោយការស្នាក់នៅដោយមានត្រពាំងបឹងបួរនៅជិត និងសំបូរម្ហូប មានត្រី និង សត្វ។ . ម៉្យាងវិញទៀតដោយទួលខ្នារនៅជិតស្រែរបស់ពួកគេផងពួកគេក៏បាននាំគ្នាចាប់ដីនៅគោកខ្នារដំបូងឡើយមានលក្ខណៈជាចម្ការ។ នៅពេលនោះប្រជាជនក៏បាននាំគ្នាចាប់ផ្ដើមពង្រីកទឹកដី និងចាប់ផ្ដើមមករស់នៅគោកខ្នារ ដោយសារដីមានជីវជាតិល្អ ប្រជាពលរដ្ឋក៏នាំគ្នាមករស់នៅកាន់តែច្រើនទៅៗបង្កើតបានជាភូមិមួយដែលគេហៅថាភូមិខ្នារ ឈ្មោះនេះត្រូវបានគេហៅរហូត ដល់បច្ចុប្បន្ននេះ ។ ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ ភូមិនេះមិនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចសាធារណៈរដ្ឋខ្មែររបស់លោក លន់ នល់ ទេគឺស្ថិតក្រោមការត្រួតត្រារបស់ទ័ពព្រៃខ្មែរក្រហម។ នៅក្នុងសង្គ្រាមឆ្នាំ ១៩៧៥ - ១៩៧៩ ប្រជាជនទាំងអស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៅ ក្រោមរបបដ៏ខ្មៅងងឹត ដែលប្រជារាស្ត្រខ្មែរគ្រប់រូបគ្មាននរណាម្នាក់អាចគេចផុតបានឡើយ។ ប្រជាជនទាំងអស់ត្រូវគេកែន និងជម្លៀសប្រជាជនឲ្យចាកចេញពីភូមិស្ថាន បែកបាក់គ្រួសារ និងត្រូវធ្វើការធ្ងន់ធ្ងរហួសកម្លាំង ទទួលរបបអាហារមិនគ្រប់គ្រាន់ និងទទួលទារុណកម្មផ្សេងៗ។ ប្រជាជនក្នុងភូមិខ្នារនេះត្រូវបានគេបានជម្លៀសកាន់ ភូមិស្ដៅពក ត្រាំសសរ ភូមិជ្រោយក្នុង ស្រុកស្រីស្នំ ខេត្តសៀមរាប និងភូមិស្រុកផ្សេងៗទៀត។ ក្រោយពីរបប ប៉ុល ពត ត្រូវបានដួលរលំ ប្រជាជនក៏បានវិលត្រលប់មកមកកាន់ភូមិឋានរបស់ខ្លួនរៀងៗខ្លួន។ ក៏ប៉ុន្តែភូមិខ្នារនេះក៏ ដូចជាខេត្តឧត្តរមានជ័យទាំងមូលនៅតែបន្តនូវសង្គ្រាមស៊ីវិលរាំរ៉ែនៅតែបន្ត។ ភូមិនេះស្ថិតនៅក្នុងព្រៃ ដូច្នេះវាជាទីតាំងសមរភូមិដ៏ក្ដៅគគុក សម្រាប់ទ័ពព្រៃ។ នៅក្នុងសម័យសង្គ្រាមភូមិនេះត្រូវទទួលរងនូវគ្រាប់កាំភ្លើងតូចធំ ហើយមានពេលខ្លះធ្វើឲ្យ ឆេះផ្ទះអ្នកភូមិទៀតផង។ ម្យ៉ាងវិញទៀត ភូមិនេះត្រូវផ្លាស់ប្ដូរកងទ័ពជារឿយៗ គឺមានទ័ពមួយក្រុមចេញមានមួយក្រុមទៀតចូលមក ជាមួយគ្នានេះដែរក៏មានកងទ័ពខ្លះមានសន្ដានចិត្ត ល្អចេះជួយប្រជាជន ការពារប្រជាជន និងទ័ពខ្លះចិត្តអាក្រក់ ដែលបង្កភាពភ័យខ្លាចដល់ប្រជាជន ហើយបានបាញ់សត្វចិញ្ចឹមរបស់អ្នកភូមិ យកធ្វើជាចំណីអាហារដែលមានដូចជា មាន់ ទា ជ្រូក ឆ្កែ ជាដើម។ និយាយជារួមបន្ទាប់ពីការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៩៧នៅទីក្រុងភ្នំពេញ រហូតទៅវាយចុងក្រោយនៅឃុំអូរស្មាច់ ខេត្តឧត្តរមានជ័យទាំងមូល បានបញ្ចប់សង្គ្រាមមានសុខសន្តិភាព។ ដោយឡែកចំពោះភូមិខ្នារ វិញក៏បានបញ្ចប់សង្គ្រាមដែរ ហើយប្រជាជនរស់នៅបានសុខរហូតមក។ សព្វថ្ងៃនេះ ភូមិខ្នារមានប្រជាជនរស់នៅចំនួន២៣៥ គ្រួសារ ហើយប្រជាជនរស់នៅពឹងផ្អែកទៅលើការប្រកបរបរកសិកម្មទាំងស្រុង៕៚

--------------------------------
(១)ដីដឺ គឺជាដីទួលធំដែលមានដើមឈើធំៗ។
(២) សិលាចារឹក សព្វថ្ងៃស្ថិតនៅក្នុងវត្តមួយឈ្មោះវត្តគោកផ្ចឹក។
(៣) ភូមិរលំវែង ជាភូមិមួយដែលស្ថិតនៅខាងត្បូងភូមិខ្នារបច្ចុប្បន្ន ភូមិកំនើតរបស់អ្នកភូមិខ្នារ។