Sunday, August 28, 2016

បន្តដំណើរយុវជន



នាមជាយុវជន                ទោះការស្រាលធ្ងន់
ក៏មិនរុញរា                     ទៅមុខជានិច្ច
ទោះក្ដៅរងារ​                  ត្រូវចាប់ដៃគ្នា
បន្តដំណើរ។
បើយើងមិនធ្វើ                មិនមានទង្វើ
ធ្វើម្ដេចប្រសើរ                មិនធ្វើក៏ខុស
យើងនាំគ្នាដើរ                ស៊ូធ្វើប្រសើរ
ទើបមានសង្ឃឹម។
ទោះមានអ្វីរា                  ពួកយើងគ្រប់គ្នា
កុំចាំទន្ទឹម                       បង្កើនជឿជាក់
ដោយសា្នមញញឹម           ទើបក្ដីសង្ឃឹម
យើងបានប្រពៃ។
ឳ! យុវជនអើយ              សូមកុំកន្តើយ
ណាកូនម្ដាយថ្លៃ              កូនត្រូវប្រឹងរើ
ទើបមានតម្លៃ                 បើទេសសព្វថ្ងៃ
ប្រល័យកូនពិត។
កុំបង់វេលា                     កូនខ្មែររាល់គ្នា
ត្រូវខំប្រឹងគិត                 រកអ្វីធ្វើល្អ
កសាងញាតិមិត្ត              សាងសង្គមពិត
ខេមរាថ្លាថ្លៃ៕
ស្ងាម ក្រឹម( រូបវិទ្យា )
E-mail:sngamkrem@gmail.com