Friday, July 15, 2016

និស្សិត នឹង ស្នេហា



ជិវិតជាសិស្សនៅជនបទ
តស៊ូរអំណត់ខិតខំរៀន
ចំណេះវិជ្ជាគឺជាស្ពាន
សង្ឃឹមនឹងមានថ្ងៃជោគជ័យ។
ប្រលងបានជាប់បាក់ឌុបភ្លាម
ឪពុកមិនស្ងមបានហាស្តី
ទៅរៀនភ្នំពេញកូនពិសី
ពុកនឹងលកលៃលក់ដីខ្លះ។
ពេលទៅកូនត្រូវរក្សាខ្លួន
កូនប្រុសនឹមនួនកុំផ្តេសផ្តាស់
ដើរលេងពាលាមិនស្តាប់ចាស់
នោះកូនពិតច្បាស់នឹងអន្តរាយ។
ស្តាប់ហើយកូនប្រុសចងចាំទុក
បណ្តាំឪពុកពេលឃ្លាតឆ្ងាយ
សូមអ្នកមានគុណកុំខ្វល់ខ្វាយ
កូនប្រុសនឹងថ្វាយនៅពរជ័យ។
ព្រលឹមស្រៀងៗចរយាត្រា
លាអស់គ្រួសារនឹងស្រស់ស្រី
បងលាពេលនេះសូមចរណៃ
រក្សាកាយស្រីជំនួសបង។
មកដល់ភ្នំពេញឃើញភ្លើងពណ៍
ចិត្តកាយញាប់ញ័រពេកកន្លង
ឃើញមនុស្សប្រុសស្រីដើរសាសង
នឹងដល់នួនល្អងធ្លាប់ប្រលែង។
ណ្ហើយចុះឈប់គិតរឿងស្នេហា
គិតការសិក្សា គិតខ្លួនឯង
គិតអនាគតយូរអង្វែង
គិតហើយត្រូវស្វែងឈោងអោយបាន។
បួនឆ្នាំមិនយួរបានកន្លង
និស្សិតថ្កុំថ្កើងបានសុខសាន្ត
វិលជួបគ្រូសារនឹងកល្យាណ
ពេលនេះបងបានក្លាយជាគ្រូ។
លិន ស៊ីណេ( សំណង់ ស៊ីវិល)
E-mail: Hisine03@gmail.com