Wednesday, June 22, 2016

ច្បាប់ដូរដុល្លា

ពួកជនឧគ្រិដ្ឋគិតតែផល  
មិនគិតខ្វាយខ្វល់ដល់អ្នកផង
យល់ការណារឿងដែលសៅហ្មង
ក្រែងគេអ្នកផងមានជាងខ្លួន។
ស្ដាយអើយសែនស្ដាយពាក្យថាច្បាប់
ត្រូវគេបំបាត់ទាំងច្បាប់ក្បួន
ដោយសារបក្យពួកលោកនាយទុន
យកច្បាប់ជាទុនគ្មានក្រែងរអា។
ស្ដាយអើយស្ដាយពុទ្ធិក្នុងកាយ
ពិតត្រូវរសាយដោយតណ្ហា
យកច្បាប់ដោះដូរលុយដុល្លា
ឲ្យតែអាត្មាអញឡើងធំ៕
ស៊ាំង ញឹស (ជំនាញIT)
Email : saingnhoes@gmail.com