កុលាបផ្កាស្រស់ បញ្ជាក់សម្រស់
ពីនាមបុប្ផា ផ្កាមានទងមួយ
ដុះត្រួយចេញផ្កា អមដោយបន្លា
ការពារសត្រូវ។
១៤កុម្ភះ អ្នកលក់ម្នាក់ៗ
បង្ហាញតាមផ្លូវ កុលាបសែនស្រស់
ពញ្ញាក់ចិត្តពៅ ឲ្យធ្លាក់រដៅ
អន្លង់ស្នេហា។
កុលាបក្រហម មានក្លិនផ្កាអម
ក្រអូបអស្ចារ្យ ប្រៀបដូចប្រាណស្រី
ព្រហ្មចារីផ្កា មានមន្តវោហា
ទាក់ភ្នែកអ្នកផង។
ផ្កានៅក្នងដើម ទីមានសំនើម
សែនស្រស់កន្លង តែពេលគេកាច់
ក្នុងបាចជាប់ចង ផ្កាតោលរហោង
ចាបផ្ដើមក្រៀមស្វិត។
ត្បិតនៅមិនថេរ ក្រហមប្រួលប្រែ
ក្រមៅរួមរឹត ក្រោយពេលឃ្មុំក្រេប
កន្លង់អស់ចិត្ត ផ្ការោយក្រៀមស្វិត
ក្លាយជាសំណល់៕
![]() |
ចិន ភ្នី(គីមី វិទ្យា) E-mail:chinphny@gmail.com |