Tuesday, December 2, 2014

ការសិក្សា


សិស្សគ្រប់អាត្មា            តែងតែគិតថា
ការរៀនពិបាក              រៀនគ្រប់វេលា
គ្មានពេលណាស្រាក  ​​     អ្នកខ្លះតោកយ៉ាក
លំបាកក្រាសក្រៃ។
រៀនគ្រប់វិជ្ជា                ទុកជាមាគា
ដ៏ធំប្រពៃ                     សិស្សខ្លះធុញណាស់
ពិបាកយល់ន័យ             គេគិតបំភ្លៃ
មិនចង់រៀនសោះ។
សិស្សខ្លះក៏ឈប់            គេមិននៅងប់
ឥតនៅអាឡោះ             ឈប់ទៅសប្បាយ
គ្មានអំពលស្មោះ    `       ដោយគិតយ៉ាងនោះ
ឥតអានាគត។
អ្នកខ្លះគេនៅ                ចិត្តគេមានផ្លូវ
គេមិនរន្ធត់            ​      លំបាកគេទ្រាំ
ឧបសគ្គខំអត់               គិតយ៉ាងមុះមុត
បន្តសិក្សា។
ទោះមិនសូវយល់          ក៏គ្មានអំពល់
ឥតបកឡើយណា         ទោះបីលំបាក
ជំនះអាត្មា                  ក្រែងលោវាសនា
អានាគតល្អ។
សិស្សខ្លះគេរៀន          គេមានរបៀន
ត្រឹមត្រូវបវរ               ចាប់បានចំនេះ
ដោយមិនត្រដរ           រលនយ៉ាងល្អ
សមជាអ្នករៀន។
មានតែសិក្សា             ទើបយោងអាត្មា
ផុតការបំពាន             រស់នៅបានសុខ
គ្មានទុក្ខក្សេមក្សាន្ត      រស់តាមលំអាន
ជីវិតថ្លៃថ្លា៕
  ​ចិន ភ្នី (គីមី​ វិទ្យា)
  E-mail: chinphny@gmail.com