ក្លិនជាតិប្រហុក ស្អុយអស់ភូមិស្រុក
បើគ្មានគម្រប បើចេះទុកដាក់
ស្អុយឆ្ងាញ់ចង់ហូប ទោះមិនក្រអូប
ជួយម្ហូបអោយឆ្ងាញ់។
ប្រហុកដៃម៉ែ ចាប់ត្រីក្នុងស្រែ
ធ្វើស្កាចំរាញ់ ទុកតែត្រីផ្ទួក
លក់អស់ត្រីក្រាញ់ គ្រាន់បានចំណេញ
ទិញគ្រឿងក្នុងផ្សារ។
គ្រឿងបុកប្រហុក យើងត្រូវចាំទុក
កុំអោយភ្លេចណា ម្ទេសសណ្តែកដី
ខ្ទឹមលីងធម្មតា ម្សៅស៊ុបស្ករស
ទុកគ្រាន់ថែមក្រោយ។
នៅមានថែមទៀត ចូលចិត្តចង់ឈ្លៀត
រំដេងក្រូចសើយ សូមបុកអោតម៉ត់
កុំធ្វើព្រងើយ គ្រឿងផ្សំអស់ហើយ