![]() |
http://greennature.com/gallery/pictures-of-insects/
|
នៅក្នុងពិភពលោកយើងនេះ មានរឿងរ៉ាវចំឡែកៗជាច្រើនដែលមនុស្សមួយចំនួន
មិនទាន់បានស្គាល់ជាពិសេសគឺចំពោះសត្វលោក ដែលបានរស់នៅលើផែនដី ទាំងសត្វរស់នៅលើគោគនិងក្នុងទឹក
ខ្លះមានរោម ខ្លះមានជើងនិងខ្លះទៀតជាសត្វឥតឆ្អឹង គឺវាពឹងពាក់លើសរសៃពួរសំរាប់បំលាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតដូចជាសត្វម្រើមព្រះនេះតែម្តង។
ការពិពណ៌នាពីរូបរាងជាក់ស្ដែងរបស់សត្វនេះ: ខ្លួនវាមានទំរង់ប្រមាណជាមួយចង្អុលដៃឬក៏ធំជាង
មានពណ៌ក្រហមក្រោម ដណ្ដប់ទៅដោយស្រកាជាច្រើន ក្បាលមូលដូចសត្វកណ្ដូប ច្រមុះមានរន្ធតូច។
ចំនែកមាត់វាមានសភាពតូចល្អិតជាងសត្វនានា សត្វប្រភេទនេះមានជើងចាប់ពី ៤៧គូរ ទៅ១៩៧គូរ ទៅតាមជំពូកសត្វបប្រភេទនេះ រីឯការស៊ីរបស់វាគឺជាប្រភេទចំណីល្អៗ
ដូចជា ផ្សិតស្រស់មិនរលួយស្អុយ ហើយគ្មានជាតិពុល បើសិនជាឃើញផ្សិតណាដែលមានសត្វម្រើមព្រះស៊ីមនុស្សក៏អាចបរិភោគបានដែល
ប៉ុន្តែវាមានលក្ខណ:ចំឡែកមួយដែលខុសប្លែកពីសត្វផ្សេងៗគឺសភាវ:គតិ ដឹងលឺដោយការប៉ះផ្ទាល់ដែលធ្វើអោយខ្លួនវារួញចូលគ្នាប្រៀបបាននិងចំនួនលេខលំដាប់ដំបូងរបស់ខ្មែរ
គឺលេខ(១) ដែលចាស់ៗបូរាណតែងតែដាក់ពាក្យបណ្តៅថា (ខ្លួនត្រង់ដូចលេខមួយបារាំង
ដាក់មួយដៃផាំងដូចលេខមួយខ្មែរ) សត្វនេះវាគ្មានលំនៅស្ថានពិតប្រាកដទេជាពិសេស
វាស្នាក់នៅតាមរន្ធដំបូក និងក្រោមស្លឹកឈើ ឬ តាមរន្ធឈើដែរគ្មានទឹកដក់។
ភាពនឹកស្មានមិនដល់មួយទៀត វាមានជើងតូចៗល្អិតដែលមនុស្សមិនអាចរាប់អស់
ជើងវាចាប់ពីតួខ្លួនខាងមុខរហូតដល់កន្ទុយ ហើយជើងមានពីស្រទាប់ ស្រទាប់លើនិងស្រទាប់ក្រោម
នៅពេលវាធ្វើដំណើរប្រៀបបាននិងកងទ័ពកំពុងហ្វឹកហាត់ មានសភាពព្រមៗគ្នាគួរអោយចង់គយគន់
សត្វនេះគ្មានអត្ថប្រយោជន៏អ្វីទេ ហើយវាមានគុណវិបត្ដិធំបំផុត សូមការពារនៅចំនុចម៉្យាង
គឺនៅពេលយើងសំរាកនៅក្នុងព្រៃ បើសិនជាវាលូនចូលក្នុងត្រចៀកនណាម្នាក់
យើងមិនអាចយកចេញបានទេ វានិងរុកចូលទៅតាមសរសៃមួយណាជាមិនខាន ហើយក៏បណ្ដាលអោយស្លាប់ទៀតផង
នៅក្នុងខ្លួនរបស់វាមានសរសៃពួរមួយនៅជាប់និងពោះរបស់វាសំរាប់ទាញខ្លួនរមួលនៅមានអ្វីប៉ះពាល់វា
ការរួញនេះគ្រាន់តែជាល្បិចកុំអោយសត្រូវសំលាប់វាតែប៉ុណ្ណោះ នៅពេលវាស្ងាត់វានិងដើរទៅទៀតដើម្បីស្វែងរកចំនីទោះបីជើងវាច្រើកក៏ដោយការធ្វើដំណើរមានភាពស្ងាត់ជ្រងំ
ហើយ វាមិនអាចរស់នៅក្រោមកំដៅថ្ងៃខ្លាំងបានទេ ចំនែកការបង្កកំណើតតាមបែបធម្មជាតិគឺការពាក់គ្នា។
វាកូនម្ដងៗច្រើនក្បាលសត្វនេះគ្មានទឹកដោះអោយកូនបៅទេ គឺរស់ដោយសភាវគតិ
ការសំគាល់ពីភាពជាក់លាក់ សត្វឈ្មោលមានមាឌតូចល្អិត ញ៉ីមានមាឌធំខ្លួនមូលពណ៌ឆើតជាងឈ្មោលបន្ដិច៕៚
http://www.enchantedlearning.com/subjects/invertebrates/ arthropod/Millipede.shtml |