Sunday, August 18, 2013

របស់ចាស់



មានរបស់ខ្លះ       ដែមានចំណាស់
ហួសកំណត់កាល         មិនថារបស់ធ្ងន់
ឬក៏ស្រាល                សុទ្ធតែបណ្ដាល
ពីអារម្មណ៍ថ្មី
ដោយខ្លួនចង់បាន         មិននឹកប្រមាណ
និងពាក្យសម្ដី              ដែលថារូបយើង
ត្រូវទាន់សម័យ            មិនថារបស់អ្វី
ឲ្យតែឆើតឆាយ
ព្រោះចិត្តវិនាស           ដោយខ្លួនចង់ឈ្នះ
លើអ្វីទាំងឡាយ           សុខចិត្តបោះចោល
ឃ្លាតចាកឆ្ងាយកាយ      មិននឹកនាស្ដាយ
ទ្រព្យខ្លួនធ្លាប់ថែ
គួ ឲ្យអាណិត             ទ្រព្យធ្លាប់ជុំជិត
ឥឡូវកែប្រែ               ព្រោះតែឃើញថ្មី
លែងគិតអ្វីក្បែ           បោះបង់ចោលតែ
ទ្រព្យខ្លួនធ្លាប់ប្រើ
នេះសែនខ្លោចផ្សា         ដោយម្ចាស់នេះណា
ចោលខ្លួនតែងដើរ         ធ្លាប់បានជាគ្នា
មិនរាដំណើរ                     ធ្លាប់តែសសើរ
ថាខ្លួនល្អពិត
ពេលនេះហួសហើយ     អ្វីធ្លាប់កៀកកើយ
ធ្លាប់តែនៅជិត            តែឥឡូវនេះ
រឿងមិនធ្លាប់គិត          ត្រូវចាកឆ្ងាយពិត
ព្រោះម្ចាស់លាលែង
ពេលឡូវនេះ             មិត្តត្រូវគិតរិះ
ចេះចាត់ចេះចែង          មុននិងចោលអ្វី
ត្រូវគិតឆ្ងាយវែង          ដើម្បីខ្លួនឯង
កុំខុសហួសការ
ព្រោះរបស់ខ្លះ             ទោះថ្មីចាស់
ក៏នៅត្រូវការ              នៅមានប្រយោជន៍
ដល់យើងណា         ត្រូវថែរក្សា
កុំឲ្យបង់ខាត
ដូចជារូបយើង            វ័យចាស់កើតឡើង
លែងស្រស់លែងស្អាត    គេលែងរាប់រក
ថែមទាំងប្រមាថ          ខ្លួនធ្លាប់ស្អាតបាត
គេចោលលែងស្ដី
ដូចនេះគួរគិត                    ត្រូវមានគំនិត
ប្រឌិតកែច្នៃ               យក​​របស់ចាស់
មកបកស្រាយន័យ        នោះពិតប្រពៃ
 
ទាំងគេទាំងយើង

ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com