នាមជាឪម៉ែថ្នមបី រក្សាកូនថ្លៃ
ប្រុសស្រីគ្រប់រូបអង្គា។
ចង់ឃើញកូនសុខមុនលា ដើម្បីពុំងា
ដល់ពេលវេលារស់នៅ។
ឪផ្ដាំរក្សាកេរ្តិ៍ឈ្មោះ កុំឲ្យរងគ្រោះ
ពីព្រោះពួកគាត់ស្រឡាញ់។
ម៉ែពន្យល់មិនចុះចាញ់ កុំកេងប្រវ័ញ្ច
ប្រចាញ់យកឈ្នះនិងគេ។
ធ្វើខ្លួនឲ្យល្អគ្មានរេ រក្សាឈ្មោះកេរ្តិ៍
មាសមេត្រូវថែកូនស្ងួន។
បើដើរផ្លូវខុសនោះខ្លួន ពិតមិនសមសួន
មាំមួនប្រសើរថ្លាថ្លៃ។
ធ្លាក់ចូលផ្លូវខុសចង្រៃ នាំមិនប្រពៃ
កែច្នៃខ្លួនឯងមិនត្រូវ។
កើតមកជាមនុស្សចាំនូវ ភាពល្អត្រឹមត្រូវ
កូនពៅថ្លៃថ្លាប្រសើរ។
ត្រូវចេះស្រឡាញ់កុំដើរ រក្សាបំរើ
ប្រសើរចំរើនល្អពិត។
ត្រូវចេះស្រមៃរ៉េងគិត ឲ្យមានគំនិត
ប្រឌិតខិតខំកែច្នៃ។
ខំធ្វើការរក្សាថែ ចំណោទកំនែ
ត្រូវតែដោះស្រាយល្អផង។
ធ្វើត្រឹមត្រូវល្អកន្លង ត្រូវស្គាល់ប្អូនបង
ត្រសងរក្សាផៅញាតិ។
កុំឈ្លោះទាស់គ្នានាំឃ្លាត នាំឲ្យផៅញាតិ
ត្រូវឃ្លាតចាកឆ្ងាយបាក់បែក។
យើងកុំឈ្លោះប្រកែក នោះពិតរឿងចែក
ត្រូវបែកទាស់ទេងគ្រួសារ។
បើជៀសបានល្អណាស់ណា កុំប្រើហិង្សា
នោះថ្លៃថ្លាល្អកន្លង៕
![]() |
| ស្ងាម ក្រឹម (រូបវិទ្យា) sngamkroem@gmail.com |
