Monday, August 12, 2013

ក្ដាមស្រែ



ជាតិជាក្ដាមស្រែ          ព្រឹកល្ងាចឃើញ​​តែ
ទីវាលភក់ដី        រស់តែនិងជ្រាំ
ក្នុងរន្ធរាល់ថ្ងៃ             គ្មានភាពប្រពៃ
ដូចភាពងងឹត
ស្គាល់តែព្រៃភ្នំ            ពីតូចដល់ធំ
គ្មាភាពល្អពិត            អត់ស្គាល់អ្វីស្អាត
វែងខ្លីឆ្ងាយជិត            អត់មានគំនិត
រិះគិតដោះស្រាយ
អាងលើកំលាំង           ដោះស្រាយប្រឆាំ
និងកម្លាំងបាយ            ព្រោះគំនិតទាល់
គ្មានអ្វីបរិយាយ           គ្រប់រឿងទាំងឡាយ
សោកស្ដាយផៅញាតិ​​
ខ្លួនប្រឡាក់ដី              រូបកាយស្គមក្រៃ
ដូចគ្មានជីជាតិ            ស៊ីអត់ស៊ីឃ្លាន
រស់រៀនចង្អៀត           ព្រោះគ្មានផៅញាតិ
រស់នៅជុំជិត​​
រស់គ្មានទីពឹង             តែខ្លួនខំប្រឹង
ដើម្បីជីវិត          ព្រោះគ្មានអ្នកជួយ
ជំនួយដល់​​ពិត             ពឹងលើសុច្ចរិត​​
លើកម្លាំងកាយ
មើលទៅញាតិគេ         ពិមានហូហែ
គួសែនសប្បាយ           រស់នៅ ជួបជុំ
សុខុមក្អាកក្អាយ           ទាំងញាតិជិតឆ្ងាយ​​
គេសែនមានន័យ
រូបយើងវិញ             ក្នុងចិត្តពោពេញ
ទៅ ដោយព្រួយភ័យ             រស់គ្មានទីពឹង
គ្មានអ្វីប្រពៃ               សែនឈឺចាប់ក្រៃ
ព្រោះខ្លួនក្រីក្រ
នេះហើយជីវិត            ក្ដាមស្រែជួពិត
រស់ទាំងត្រដ             តែមិនថ្វីទេ
ខ្ញុំត្រូវស៊ូ         រកភាពបវរ
ក្នុងឆាកជីវិត៕៚
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com