នៅក្នុងភូមិមួយមាននារីម្នាក់មានរូបសម្រស់ស្រស់ស្អាតដាច់គេនៅក្នុងភូមិ
គ្រួសារនាងមានជីវភាពក្រីក្រ
ប៉ុន្តែនាងមានចរិតស្រីស្អាតមិនស្គាល់ពីខ្លួន
ចូលចិត្តហ៊ឺហាហួសប្រមាណ សក់របស់នាងពណ៌ខ្មៅរលោងប្រាស់ស្មា
ត្រគាគធំភ្នែកមូលក្រឡង់ខ្មៅក្រិប
ចំណែកសំលេងប្រៀបបាននិងសត្វសារិកា រីឯឈ្មោះរបស់នាងគឺចាន់ថ្លា។
ម្ដាយរបស់នាងស្រលាញ់នាងខ្លាំងបំផុត ពីព្រោះគាត់មានកូនស្រីតែមួយ
គាត់បានបញ្ចូនចាន់ថ្លាទៅរៀននៅសាលាមួយដែលនៅជិតភូមិ
នៅពេលនាងមានអាយុ ១០ឆ្នាំបានរៀននៅថ្នាក់ទី៤
លោកគ្រូអ្នកគ្រូមិនដែលចូលចិត្តនាងទាល់តែសោះ
ព្រោះនាងមិនដែលចូលរៀនតែងតែនាំក្មេងៗដ៏ទៃគេចសាលា
ហើយធ្វើអោយទីធ្លាសាលាពោពេញទៅដោយបរិស្ថានអាក្រក់
នៅពេលនាងរៀនដល់ថ្នាក់ទីប្រាំ
ម្ដាយនាងបានបញ្ឈប់អោយជួយធ្វើកិច្ចការផ្ទះនិងជួយរកស៊ីលក់ដូរបន្លែបន្លុក
រហូតដល់នាងមានអាយុ១៩ឆ្នាំ នាងជាស្រ្តីក្រមុំពេញរូបពេញរាង
ហេតុតែចាន់ថ្លាជាស្រីស្អាត ក៏មានបុរសជាច្រើន
តែងតែលង់នឹងសម្រស់របស់នាងនៅពេលបានឃើញ ឬជួបនាង
ប៉ុន្តែមានតែបុរសម្នាក់គត់ដែលមានជីវភាពគ្រាន់បើ
គាត់ធ្វើការនៅក្នុងក្រសួងមហាផ្ទៃដែលមានមុខងារជារដ្ឋបាល
ដែលទទួលបានលុយបន្តិចបន្តួច ដែលហ៊ានចូលចែចូវ ក៏បានចូលដណ្ដឹងនាងធ្វើជាភរិយា
នៅពេលដែលនាងបានដឹងថាម្ដាយនាងបានលើកនាងអោយទៅបុរស
ដែលមានអាយុច្រើនជាងខ្លួន
នាងតូចចិត្តណាស់ដោយនាងគិតថាខ្លួននាងរូបស្អាតមិនគួរជួបប្ដីបែបនោះទាល់តែសោះ
នាងគ្រាន់តែតូចចិត្តនឹងម្តាយដែលលើកឲ្យទៅមនុស្សចំណាស់ជាងនាង
តែនាងនូវតែសំរេចចិត្តយល់ស្របតាមម្ដាយ
ហើយបានរៀបការជាមួយបុរសចាស់នោះទៅ។
តែនៅពេលនាងរៀបអាពាហ៍ពិពាហ៍រួចប្ដីរបស់នាង
បាននាំនាងទៅរស់នៅខាងគ្រូសារខាងប្តី
អស់រយៈពេលជាងមួយឆ្នាំក៏បែកចេញទៅរស់នៅផ្ទះតូចមួយជាមួយប្តីតែពីនាក់
ផ្ទះថ្មីរបស់នាងពិបាករស់នៅណាស់ ចាន់ថ្លាទឹកភ្នែកជារៀងរាល់ថ្ងៃ
នាងរស់នៅតែក្នុងផ្ទះមិនដែលមានពេលដើរទៅឃើញប្រភពខាងក្រៅគ្រាន់បានធូរស្បើយក្នុងអារម្មណ៍ខ្លះឡើយ
ហើយណាមួយនាងតែងតែប្រៀបធៀបខ្លួននាងទៅនិងប្រពន្ធរបស់អ្នកដ៏ទៃ
គេមានសំលៀកំពាក់ស្អាតៗជាច្រើនព្រមទាំងមានខ្សែក មាស ពេជ្រទៀតផង
នៅថ្ងៃមូយ នីហាដែលជាប្ដីរបស់នាងបានហុចសំបុត្រដល់នាង
សប្ដាហ៍ក្រោយបងមានពិធីជប់លៀងនៅក្រសួង។
· បងចង់អោយអូនចូលរួមជាមួយបង
អូនទៅបានអត់ (ប្តីចាន់ថ្លានិយាយសួរប្រពន្ធ)
·
អូនមិនទៅទេ (ចាន់ថ្លាឆ្លើយទាំងកំរោលថា
ព្រមទាំងខឹងផង រួចរត់ចូលទៅក្នុងផ្ទះទាំងទឹកភ្នែកហូរ)
·
ហេតុអ្វីបានជាអូនយំ? តើមានរឿងអ្វីកើតឡើង? ដោយសារតែស្រលាញ់ប្រពន្ធពេកក៏ដើរទៅតាមសួរក្នុងផ្ទះ
·
អូនគ្មានសំលៀកបំពាក់ស្លៀកទៅចូលរួមពិធីទេ
·
ច៎ោះ! រ៉ូបកាលពីបងទិញអោយនោះ
វានៅស្អាតតើ (នីហាលាន់មាត់)
·
ស្អាតតែបងឯងហ្នឹង!
វាចាស់អស់ហើយបង អូនមិនអាចស្លៀកវាទៀតទេ
·
អញ្ជឹង! ចាំបងទិញអោយអូនមួយទៀត ឬក៏អូនចង់ទិញដោយខ្លួនឯង? ប្តីសួរ
·
បងអោយលុយអូនមក!
ចាំអូនទៅទិញដោយខ្លួនឯង
ទើបវាពេញចិត្តអូន។
·
អូនត្រូវការប៉ុន្មាន?
·
១៥០$មកទើបគ្រប់ ទាំងស្បែកជើងផង
·
បាទបងយល់ព្រម (ប្ដីមើលមុខមួយសន្ទុះទើបឆ្លើយ
ហើយប្រាប់ថាលុយខែបងមិនច្រើនទេ ដូចអូនដឹងស្រាប់ហើយ
ហើយលុយនេះបងទើបបើកមុននេះឯង)។
នៅពេលលឺប្ដីពោលបែបនេះចាន់ថ្លាសប្បាយចិត្តណាស់ស្អែកឡើងនាងទៅផ្សាដើម្បីរកសំលៀកបំពាក់
នឹងស្បែកជើង រួចត្រលប់មកផ្ទះវិញ
ពេលវេលានៃពិធីកាន់តែកៀកចូលមកជិត នាងស្រាប់តែគិតឃើញនៅរឿងមួយទៀត
បើសិនជាមានគ្រឿងលំអរប្រហែលជាកាន់តែបង្កើននៅសម្រស់ថែមទៀត។
·
(នាងបានប្រាប់ប្ដីថា)
អូនគ្មានគ្រឿងលំអរទេបងសំលាញ់។
·
ហាក់!បងគ្មានលុយទេឲ្យអូនទេ
បងឲ្យអូនអស់ហើយ លុយខែខែនេះហ្នឹង! (ប្តីឈរមួយសន្ទុះហើយនឹកឃើញ) អូនអាចទៅខ្ចីម្ដាយអូន ឬក៏មីងអូន
ព្រោះពួកគាត់ស្រលាញ់អូនខ្លាំងណាស់មែនទេ?
·
អូរ! មែនហើយបង
ព្រោះអូនមិនដែលបានសុំគាត់អី្វទេ តាំងពីអូនបែកមករស់នៅជាមួយបងនោះ
ហើយក៏មិនដែលខ្ចីអី្វពីមីងដែរ។ បងចាំអូនសាកលមើល។ រួចហើយនាងដើរទៅផ្ទះមីងនាង
នៅពេលនាងទៅដល់នាងធ្វើអឹមអែនៗមិនហ៊ានស្តីភ្លាមទេ
នាងបានអង្គុយបានមួយសន្ទុះបានសំរេចចិត្តសុំមីងនាង។
·
មីងខ្ញុំខ្ចីខ្សែកមួយខ្សែដើម្បីចូលក្នុងពីធីជប់លៀងមួយយប់បានទេ?
ព្រោះនៅក្រសួងមានពីធីជប់លៀង បានអញ្ជើញប្តីខ្ញុំនឹងខ្ញុំចូលរួម
តែក្មួយមិនមានអ្វីពាក់ដើម្បីលម្អខ្លួនទាល់តែសោះ។
·
បានក្មួយ! (ម្ដាយមីងទៅយកគ្រឿងលម្អ
មួយកូនថង់អោយរើសតាមចិត្ត ហើយនាងក៏រើសចុះរើសឡើ់ងមិនដឹងយកមួយណា
ចុងក្រោយនាងយកខ្សែកមួយខ្សែដែលបណ្តោងមួយភ្លឺចាំងច្រេក។)
·
អរគុណមីង! នៅពេលចប់កម្មវិធី
ខ្ញុំយកមកជូនអ្នកមីងវិញ។ ហើយនាងលាម្តាយមីងត្រលប់ទៅផ្ទះវិញ។
ពេលទៅដល់ផ្ទះនាងយកខ្សែកមកពាក់ ឆ្លុះកញ្ចក់
មើលចុះ មើលឡើង យ៉ាងសប្បាយចិត្ត។
ថ្ងៃចូលរួមពិធីមកដល់នាងស្លៀកពាក់ឈុតព្រមទាំងខ្សែកដែលមានបណ្តោងមានពន្លឺចាំងផ្លែកៗ
យ៉ាងស្រស់ស្អាត។ នៅពេលនាងទៅដល់កន្លែងជប់លៀងនាងចុះរត់ពីម៉ូតូរឺម៉កយ៉ាងលឿនព្រោះនាងខ្លាចខ្មាសគេ។
ស្រ្តីទាំងអស់ក្នុងពិធីនោះគ្មានណាស្អាតជាងនាងនោះទេ
មានប្រុសៗជាច្រើនលួចសម្លឹងមើលនាងដោយមិនដាក់ភ្នែក
ទាំងដឹងថានាងជាប្រពន្ធរបស់នីហា ហើយមានអ្នកខ្លះមកសុំនាងរាំជាមួយ
នាងរាំពីមួយទៅមួយនៅពេលនោះនាងចាត់ទុកខ្លួននាងដូចទេពធីតាមួយរូបពិធីនោះ។
ក្រោយពីពិធីជប់លៀងបានបញ្ចប់
នាងបានលាមិត្តភក្ដិចេញពីពិធីទាំងអាឡោះអាល័យជាមួយប្ដី។ពេលទៅដល់ផ្ទះ
នាងមិនចង់ដោះសម្លៀកបំពាក់ចេញសោះ ព្រោះតាំងពីមានប្តីមកនាងមិនដែលបានសប្បាយ
និងបានស្លៀកពាក់ស្អាតដូចពេលនេះទេ ក៏ឆ្លៀតទៅឆ្លុះកញ្ចក់ម្ដងទៀត
មុននឹងសម្រេចចិត្តដោះទុកនោះ។
·
ពុទ្ធធរព្រះអើយ!
បាត់ៗខ្សែកទៅហើយ (នាងក៏លាន់មាត់ឡើង)
នាងក៏រត់ទាំងភ័យតក់ស្លុតទៅប្រាប់ប្ដីថាអូនបាត់ខ្សែកហើយ។
·
ប្រហែលជាវាជ្រុះនៅជាប់និងជាយរ៉ូបហើយមើលទៅ
(ប្តីប្រាប់នាងថា)
នាងក៏ខំរកតាមប្ដីតែមិនឃើញ
ប្ដីក៏ហៅម៉ូតូដុបត្រលប់ទៅរកនៅកន្លែងចាស់វិញ តែនៅតែរកមិនឃើញ
អ្នកទាំងពីអង្គុយនៅមុខផ្ទះដោយទឹកមុខគ្រៀមក្រំហើយបានពិគ្រោះជាមួយប្រពន្ធថានិងទិញសងម្ដាយមីងវិញ
តែមិនបានប្រាប់មីងឡើយរហូតដល់ស្អែកឡើង
នាងបាននាំប្តីទៅរើសមើលខ្សែកណាដែលមានទំរងដូចដើម
តែតម្លៃថ្លៃហួសប្រមាណក៏បានខ្ចីលុយពីធនាគារ
គួបផ្សំនឹងលុយដែលនាងបានសន្សំតាំងពីនាងមានគ្រួសារមក
យកមកទិញខ្សែកដែលបានទៅរកមើល ដើម្បីយកទៅសងម្ដាយមីងវិញ។
តាំងពីពេលនោះមកជីវភាពរបស់នាងចេះខ្សត់ទៅៗ.... ដោយសារតែសងការប្រាក់គេ។
ជីវភាពបែបនេះបានធ្វើអោយនាងចេះសន្សំប្រាក់ កាន់តែខ្លាំងឡើងជាងពេលមុន
ហើយរូបនាងធ្លាប់តែស្អាតក៏កាត់តែចាស់ ដោយសារតែនាងគិតច្រើន
និងមិនមានម្ហូបគ្រាន់បើញ៉ាំដូចមុន។
នៅថ្ងៃមួយនាងដើរលេងជាមួយប្ដីបានជួបនិងម្ដាយមីង
នៅពេលម្ដាយមីងបានជួបនាងក៏ពោលពាក្យថា ក្មួយសំលាញ់ម្ដេចចាស់បែបនេះ?
·
(នាងបានឆ្លើយថា)
ព្រោះតែអ្នកមីងទើបខ្ញុំទៅជាបែបនេះ។
·
(មីងឆ្ងល់
ហើយសួរក្មួយនឹងឲ្យក្មួយនិយាយឲ្យច្បាស់) មើល៎! ចាន់ថ្លានិយាយឲ្យច្បាស់ បន្តិចមក មីងមិនស្តាប់មិនយល់ទេ?
·
នាងមិនអាចលាក់តទៅទៀតក៏និយាយប្រាប់តាមដំនើររឿងប្រាប់ម្តាយមីងទាំងទឹកភ្នែក
(ទាំងអួលដើមករផង)
·
ក្មួយអើយ! ខ្សែកដែលក្មួយយកទៅពាក់នោះជាខ្សែកក្រឡៃទេក្មួយ។
មីងឯណាមានសមត្ថភាពទិញខ្សែកពេជ្រនោះ។ ក្មួយមិនឃើញជីវភាពរបស់មីងទេឬ?
![]() |
បូ វិណៃ (សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ) bovinai.omc@gmail.com |