Friday, August 2, 2013

ឆ្កែចចកព្រៃ

www.african-safari-pictures.com/african-wild-dog-pictures.html


កណ្ដាល​អា​ធ្រាត​ស្ងប់​ស្ងាត់​ លឺ​តែ​សំ​លេង​សត្វ​ចង្រិត​យំ​ច្រែត​ៗ​ នៅ​តាម​គុម្គ​ស្រូវ​ដ៏​សែន​ខៀ​វខ្ចី​សំលេង​មាត់​ត្រី​ក្រាញ់​លោត​ចុះ​ប៉ក់​ៗ នៅ​ក្នុង​រដូវ​នេះ​គឺ​ជា​រដូវ​ដែល​ស្រូវ​កំពុង​តែ​ចាប់​ផ្ដើម​បង្ក​កំណើត​ ទឹក​នៅ​តាម​វាល​ស្រែ​ចាប់​ផ្ដើម​រីង​ស្ងួត​បន្តិច​ម្ដង​ៗ​ ដែល​ធ្វើ​អោយ​ពួក​អស់​មច្ឆា​កំពុង​តែ​មាន​មហន្ត​រាយ​ដល់​ខ្លួន​ មាន​ត្រី​មួយ​ចំនួន​បាន​រក​ផ្លូវ​ចាក់​ចេញ​ទៅ​រក​ថ្លុក​ឬ​ត្រពាំង ​ត្រី​ក្រាញ់​ននែល​ទៅ​តាម​គុម្ពសន្ទូង​ស្រូវ​ដូច​ផ្លូវ​កណ្ដុរ​ដើម្បី​រក​លំនៅស្ថាន​ថ្មី ​តែ​ជា​អកុសល​មាន​សត្វ​ត្រូវ​ដ៏​កាច​សា​ហាវ​មក​យាយី​ចាប់​យក​ធ្វើ​ចំណី​យ៉ាង​ឆ្ងាញ់​ពិសា សត្វ​នោះ​គឺ​ជា​សត្វ​ឆ្កែ​ចចក​ព្រៃ​តែង​តែ​ស្វែង​រក​ចំណី​នៅ​ពេល​យប់​ស្ងាត់​ព្រោះ​វា​ខ្លាច​ជួប​និង​មនុស្ស​សាមាណ​​ព្រៃ​ផ្សៃ​ ក្នុង​មួយ​យប់​វា​ស្វែង​រក​ចំណី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ដើម្បី​រក​ថ្លុក​ត្រពាំង​ដែល​ត្រូវ​ខ្សត់​​​ទឹ​ក​​ហើយ​មាន​ត្រី​ស្លាប់​ជា​ច្រើន នៅ​ពេល​វា​បាន​ជា​ចំណី​ឆ្ងាញ់​ៗ​វា​ចាប់​ផ្ដើម​លូរ​ហៅ​គ្នា​វា​​ជា​ពិសេស​គឺ​គូរ​កំណាន​ចិត្ត​របស់​វា​ព្រម​ទាំង​កូន​ៗ​ បើ​សិន​ជា​មេញី​មាន​គត៌ វា​នៅ​ការ​ពារ​មិន​អោយ​សត្វ​ណា​មក​ធ្វើ​បាប​ដល់​មេញី​វា​ឡើយ​។​ ឆ្កែ​ចចក​ព្រៃ​មាន​ជើង​បួន​ដូច​និង​ឆ្កែ​ស្រុកផង​ដែរ ​មានក្រញ៉ាំ​ជើងចំនួន​ប្រាំ​មួយ ​ក្រ​ចក​ពណ៌​ក្រហម​លាយ​ស ​នៅ​ពេល​វា​ដេក​វា​បាន​​​​​​​​​​​​​ពន្និច​ក្រ​ចក​ចូល​ទៅ​ក្នុង​ក្រញ៉ាំ​ជើង​ តែ​បើ​វា​រត់​វា​បាន​ពន្លាត​ចេញ​ដើម្បី​បោះ​ពួយ​រត់​គេច​។ ខ្លួន​វា​គ្រប​ដណ្ដប់​ទៅ​ដោយ​រោម​ពណ៌​ប្រផេះ ទន់​ដូច​រោម​ពពែ​មាន​កន្ទុយ​ធំ​បែក​រោម​ក្រញាង ​ តែ​កន្ទុយ​ខុស​ពី​សត្វ​ឆ្កែ​ស្រុក។ ​វា​មាន​ស្លឹក​ត្រចៀក​ពីរ​ធំ​ៗ​វែង​នៅ​អម​​សង់​ខាង​ក្បាល​ ស្លឹក​ត្រចៀក​មាន​រាង​ដូច​ស្លឹក​ត្រចៀក​ទន្សាយ ចំនែក​មាត់​តូច​មាន​ចង្គោម​ធំ​ពីរ​នៅ​សង់​ខាង​មាត់​របស់​វា ​ដែល​ជា​អា​វុធ​សំរាប់​ការ​ពារ​និង​ខាំ​ចាប់​យក​ចំ​ណី​ មាន​ច្រមុះ​តូច​ មាន​រោម​មាត់​វែង​ៗ​ដូច​ពុក​មាត់​ឆ្មា​​។​ ប្រភេទ​សត្វ​នោះ​មាន​ឆ្អឹង​កង​ និង​ឆ្អឹង​ជំនី​ការ​ពារ​ប្រព័ន្ធ​គ្រឿង​ក្នុង​ ចំនែក​ការ​បន្ត​ពូជ​មួយ​ឆ្នាំ​ម្ដង​ ក្នុង​មេ​មួយ​ក្បាល​អាច​បង្កើត​កូន​បាន​ដល់​ទៅបួន​ទៅ​ប្រាំ​ក្បាល​ វា​ចាប់​ផ្ដើម​បង្ក​កំណើត​នៅ​រដូវ​គេ​ប្រមូល​​ផល​ស្រូវ​ ព្រោះ​នៅ​រដូវ​នោះ​ងាយ​ស្រួយ​រក​ចំណី វា​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ដូច​សត្វ​ឆ្កែ​ស្រុក​ដែរ​។ ​រឺ​ឯ​ដោះ​វា​មាន​ចំនួន​ប្រាំ​បី​ដែល​អាច​ផ្ទុក​ប្រព័ន្ធ​ចិញ្ចឹម​ដល់​កូន​របស់​វា​ ចំនែក​កាយ​វិការ​វា​គួរ​អោយ​ខ្លាច​ ប៉ុន្តែ​មាន​សភាព​ស្លូត​បូត​ តែ​បើ​ យើង​ដេញ​សំ​លាប់​វា​ កាល​ណា​វា​ទាល់​ច្រក​វា​និង​បក​ប្រហារ​យើង​វិញ​ជា​មិន​ខាន​ឡើយ ​គ្រាន់​តែ​វា​ប្រើ​ក្រចក​វា​ក៏​អាច​សំលាប់​បាន​ដែរ​។ បើ​វា​ប្រយុទ្ធ​គ្នា​ជា​មួយ​ឆ្កែ​ស្រុក​មួយ​ទល់​និងមួយ​មិន​អាច​យក​ឈ្នះ​វា​បាន​ទេ​ ឆ្កែ​មួយ​ចំនួន​គ្រាន់​តែ​ប៉ះ​និង​ក្លិន​វា​ក៏​ខ្លាច​មិន​ហ៊ាន​ចូល​ជិត​ក្រាប​ក្បាល​ចុះ​រុញ​រា​មិន​ទៅ​មុខ​ដូច​មនុស្ស​ជួប​នូវ​ខ្លា ឬតោ​​ដ៏​​ធំ​អញ្ចឹង​! នៅ​ពេល​​ថ្ងៃ​​វា​​លាក់​​ខ្លួន​បាន​ជិត​ល្អ​​គ្មាន​ណា​អាច​រក​វា​ឃើញ​ឡើយ​ ចំនែក​អត្ថ​ប្រយោជន៍​​វា​អាច​ធ្វើ​ជា​អា​ហារ​​និង​យក​ទៅ​ចិញ្ចឹម​នៅ​តាម​សួន​ច្បារ​ដើម្បី​ជា​វត្ថុ​ទេសចរណ៍​បាន​ផង​ដែរ​ ចំនែក​ការ​រត់់​របស់​វា​ក្នុង​មួយ​នាទី​រហូត​ដល់​ទៅ​មួយ​រយ​ម៉ែត្រ​ ដូច្នេះ​ការ​ប្រមាញ់​ចាប់​សត្វ​នានា​ ដូច​ជា​ សត្វ​ទន្សាយ ឈ្លូស.​....គឺ​មាន​ភាព​ងាយ​ស្រួល​បំផុត៕៚
បូវិណៃ (សេដ្ឋកិច្ច និង អភិវឌ្ឍន៍ជនបទ)
bovinai.omc@gmail.com