Wednesday, July 31, 2013

បង្កួយស្រុកខ្មែរ



បង្កួយ​គឺ​ជា​ប្រភេទ​សត្វ​ល្មូន​យ៉ាង​រស់​នៅ​ដូច​សត្វ​ផ្សេង​ៗ​ទៀត​ដែល ​ប៉ុន្តែ​សត្វ​ប្រភេទ​នេះ​​គឺ​ចូល​ចិត្ត​រស់​នៅ​តំបន់​ដែល​​មនុស្ស​រស់​នៅ​ដូច​ជា​នៅ​តាម​មាត់​ភូមិ​នៅ​តាម​តំបន់​ជន​បទ។ កាល​ពី​ខ្ញុំ​នៅ​ក្មេង​ៗ​សត្វ​នេះ​គឺ​ជា​ល្បែង​កំសាន្ត​របស់​យុវ​ជន​ក្មេង​ៗ​នៅ​ស្រុក​ស្រែ​​​ចំការ ​ដោយ​យើង​​អាច​ទាក់​យក​មក​ធ្វើ​ជា​អា​ហារ ​សត្វ​នេះ​នៅ​ពេល​ជួប​និង​សត្វ​ធំ​​​​​ៗ​រឺ​មនុស្ស​វា​តែង​តែ​រត់​គេច​ ដូច្នេះ​ដើម្បី​ទាក់​វា​បាន​យើង​មាន​វិធី​សាស្រ្ត​មួយ​ចំនួន​ក្នុង​ការ​ទាក់​វា​ គឺ​យើង​យក​ឆ្អឹង​ធាង​ដូង​រឺ​ខ្សែ​តូច​ធ្វើ​ជា​សន្លក់​វិធី​សាស្រ្ត​ទាំង​នេះ​នៅ​តែ​ពិ​បាក​ក្នុង​កា​រយ​ក​វា​ដែរ​​ ដើម្បី​អោយ​សត្វ​នេះ​ស្រួល​ក្នុង​ការ​ទាក់​ដោយ​យើង​គ្រា​ន់​តែ​ធ្វើ​សំ​លេង​ហួច​របៀប​ហៅ​ឆ្កែ​យឺត​ៗ​ វា​និង​ឈប់​សកម្មភាព​ភ្លាម​នេះ​ ក៏​ដោយ​វា​​ខ្លា​ច​សត្វ​ឆ្កែ (នៅ​ត្រង់​កន្លែង​នេះ​សូម​លើក​យក​នៅ​រឿង​ទាក់​ទង់​និង​បង្កួយ​ខ្លាច​សត្វ​ឆ្កែ)​ កាល​ពី​ព្រេង​នាយ​មាន​មាន​ល្មូន​មួយ​ប្រភេទ​គឺ​សត្វ​បង្កួយ​បាន​ដើរ​ស្វែង​រក​ចំណី​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ​ក៏​បាន​ជួប​និង​ព្រាន​ព្រៃ​បាន​នាំ​ឆ្កែ​មួយ​ហ្វូង​​ធំ​នៅ​ពេល​ដែលព្រាន​ព្រៃ​បាន​ជួប​និង​ហ្វូង​បង្កួយ​ក៏​ហួច​ហៅ​សត្វ​ឆ្កែ​ ដោយ​ដេញ​ប្រហារ​សត្វ​នោះ​សត្វ​បង្កួយ​ទាំង​នោះ​ក៏​​នាំ​គ្នា​រ​ត់​ឡើង​លើ​ដើម​ឈើ​ខ្ពស់​ៗ​ កុំ​អោយ​ព្រាន​ព្រៃ​បាញ់​សម្លាប់​។​ នៅ​ពេល​នោះ​ព្រាន​មិន​ដឹង​ធ្វើ​អ្វី​បាន​ក៏​ហៅ​ឆ្កែ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទាំង​ក្តី​សោក​ស្ដាយ​ក្រៃ​លេង បង្កួយ​ចាក់​ចេញ​ពី​កន្លែង​នោះ ​រួច​ហើយ​ប្រជុំ​ប្រាប់​បក្ស​ពួក​ថា​ បើ​សិន​ជា​លឺ​សំ​លេង​ព្រាន​ព្រៃ​ហួច​សូម​ស្ងាត់​ ក្រាប​ក្បាល​ចុះរ​ហូត​ដល់​សព្វ​ថ្ងៃ​បង្កួយ​នៅ​តែ​ធ្វើ​ទំលាប់​ដ៏​ដែលៗ​។ លក្ខ​ណ:​​របស់​សត្វ​បង្កួយ ​សត្វ​នេះ​មាន​ជើង​បួន​ កន្ទុយ​មួយ​ ក្បាល​ធំ​ជាង​ខ្លួន​ ចំនែក​ជើង​នី​មួយៗ​​​មាន​ម្រាម​ប្រាំ​មួយ​ ក្រចក​វែង​ៗ​មាន​មាឌ​តូចៗ​ហើយ​ជា​សត្វ​ចេះ​ក្រឡា​ខ្លួន​អោយ​មាន​ពណ៌​​​ប្លែកៗ​ ចេះ​សម្រប​ទៅ​តាមធម្ម​ជាតិ​ដើម្បី​បន្លំ​ភ្នែក​មនុស្ស​និង​សត្វ​ធំៗ​ដែល​ស៊ី​​វា​​ជា​​អា​ហារ។​ ស្បែក​មាន​ពណ៌​ប្រផេះ​អម​ទៅ​ដោយ​ស្រកា​តូចៗ​ហើយ​អាច​សក​ស្បែក​ចាស់​ចោល​​បង្កើត​​កោ​សិកា​ថ្មី​ នៅ​លើ​ខ្នង​មាន​បន្លា​ស្រួច​ដែល​ជា​អាវុធ​នៅ​ពេល​វា​ប្រយុទ្ធ​គ្នា​ ចំនែក​កន្ទុយ​ដូច​​សត្វ​ចៀស ​បង្កួយ​រស់​នៅ​គ្មាន​ជំរក​ពិត​ប្រាក​ដ​នោះ​ទេ​ ដើរ​ដល់​កន្លែង​ណា​ឈប់​នៅ​កន្លែ​នោះ​​ជ្រក​តាម​ស្លឹក​ឈើ​រឺមែក​ឈើ​ដើម្បី​ការ​ពារ​កុំ​អោយ​ទទឹក​ភ្លៀង វាមិន​ចេះ​ធ្វើ​ជំ​រក​ដូច​​សត្វ​នានា​ឡើយ​ ចំនី​វា​ស៊ី​សត្វ​ល្អិត​ជា​អា​ហារ​ សត្វ​នេះ​បង្ក​កំនើត​មួយ​ឆ្នាំ​ពី​ដង​ ដោយ​វា​ផ្ដល់​​ស្ពែ​​ម៉ា​តូ​សូ​អ៊ិត​ទៅ​មេ​ញី​ក៏​បង្កើត​ជា​ពង​នៅ​ក្នុង​ពោះ​រួច​ក៏​បញ្ចេញ​មក​ក្រៅ​ទុក​តាម​រប​ង ប្រមាណជា​៧-៩​ថ្ងៃ​ក៏​ចាប់​ផ្ដើម​ញាស់​មក​តែ​ពីរ​ទៅ​បី​នាទី​កូន​ចាប់​ផ្ដើម​រឹង​ខ្លួន​ មេ​ចាប់​ផ្ដើម​​ចាក​ចេញ​ចោល​ ដោយ​ទុក​កូន​អោយ​រស់​នៅ​តាម​ធម្ម​ជាតិ​ស្វែង​រក​ចំនី​ដោយ​ធម្ម​ជាតិ​ ជា​ពិ​សេស​ សត្វ​នេះ​គ្មាន​ទឹក​ដោះ​អោយ​កូន​បៅ​នោះ​ទេ ​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្គាល់​វា​ថា​ឈ្មោល​រឺ​ញី​ ត្រូវ​ចង​ចាំ​ថា​បើ​ឈ្មោល​វា​មាន​តក់​ធ្លាក់​នៅ​ត្រង់​បំពង់​ក​ពណ៌​ខ្មៅ​នៅ​លើ​ក្បាល​​មាន​​បន្លា​ធំ ​ចំណែក​មេ​ញី​មាន​មាឌ​តូច​ៗ​គ្មាន​តក់​ក​ទេ​ ក្បាល​ស្រួច​តូច​៕៚
 
បូ វីណៃ (សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ)
bovinai.omc@gmail.com