Monday, July 29, 2013

ទឹកប៊ិកនិស្សិត



នាមជានិស្សិត​                   រៀនដើររៀនគិត
រៀនគូសរៀនវាស់    រៀនធ្វើអោយល្អ
ទឹកប៊ិកថ្លៃណាស់      ចេះយល់អោយច្បាស់
ទើបឈ្នះសត្រូវ។
នាមជានិស្សិត                   ដាក់កាយផ្តោតចិត្ត
សរសេរនាំផ្លូវ          កុំវង្វេងជាតិ
ឃើញខុសថាត្រូវ     ពេលដល់សក់ស្កូវ
ទើបស្តាយត្រនំ។
នាមជានិស្សិត                   ទឹកប៊ិកមានពិត
កុំធ្វើបង្ខំ                  នាំអោយក្មេងក្រោយ
គ្នាយល់ច្រឡំ           ឃើញរុយថាឃ្មុំ
វង្វេងស្មារតី។
នាមជានិស្សិត                   គោរពពាក្យពិត
កុំចាញ់សំដី             នាំខូចកេរ្តិ៍ឈ្មោះ
អាប់អោនដល់ដី       កូនប្រុសរឺស្រី
ត្រូវយល់អោយជ្រៅ។
នាមជានិស្សិត​                   ឃ្លាតឆ្ងាយផ្ទះពិត
អាណិតម៉ែ­ឪ            គាត់ខំធ្វើការ
រិះរកគ្រប់ផ្លូវ            អោយកូនរៀនទៅ
ស៊ូទ្រាំម្នាក់ឯង។
នាមជានិស្សិត                   ជៀសវាងអោយផុត
ស្រាស្រីញៀនល្បែង           កុំអោយគេដៀល
រៀនតាំងពីក្មេង        ដល់ធំវង្វេង
ឆ្គួតព្រោះតណ្ហា។
នាមជានិស្សិត                   ប៊ិកសៀវភៅពិត
ត្រូវចេះកត់ត្រា         ចងក្រងចំណាំ
ទើបវាប្រជា            យើងរួមដៃគ្នា
ការពារទឹកដី៕៚
ប៉ាវ ចន្រ្ទា (គីមីវិទ្យា)
chantreapav@gmail.com