Wednesday, January 9, 2013

ដួងខែកំសត់



យប់​ជ្រៅ​សែន​ស្ងាត់​ងងឹត​សូន្យ
ព្រះ​ច័ន្ទ​ចូល​ខ្លួន​​មក​បំភ្លឺ​
ផែន​ដី​ទាំង​មូល​មាន​ពន្លឺ​
ថែម​ទាំ​ង​បន្លឺ​សំលេង​សត្វ​ ។
ព្រះ​ច័ន្ទរះ​ឡើង​មិន​ភ្លឺ​ច្បាស់​
បាន​រើ​បំរាស់​ពី​ភាព​ស្ងាត់​
ដើម​ឈើ​បិទ​បាំង​ពន្លឺ​បាត់
មនុស្ស​លោក​សព្វ​សត្វ​ចូល​និន្រ្ទា​ ។
រូប​រាង​មិន​ទាន់​ពេញ​លេញ​ទេ​
ប៉ុន្តែ​រិះ​រ៉េគ្រប់​វេលា​
ធ្វើ​ឲ្យ​សត្វ​លោក​សុខ​គ្រប់​គ្នា
កុំ​មាន​វេរា​កើត​មាន​ដល់​ ។
មាន​ពន្លឺ​ភ្លឺ​តិច​តួច​ណាស់​
តែ​ខិត​ខំ​រះ​ប្រឹង​បន្សល់​
ពន្លឺ​ខ្លួន​ឲ្យ​កើត​មាន​ដល់​
មនុស្ស​លោកស្កប់​ស្កល់​បាន​ស្រាក​ស្រាន​ ។
យប់​ជ្រៅ​ណាស់​ហើយ​​នៅ​តែ​ឯង
កណ្ដោច​កណ្ដែង​ស្រណោះ​ប្រាណ​
​មនុស្ស​ស្កប់​ស្កល់​ដល់​សុខ​សាន្ដ
តែ​ខ្លះ​ទៀត​បាន​ក្រោក​ឡើង​ភ្ញាក់​ ។
ខំ​រះ​បំភ្លឺ​ដល់​សត្វ​លោក​
កើត​ជា​ជំរក​ដ៏​ត្រជាក់​
បំ​រើ​ពិភព​យ៉ាង​ជាក់​លាក់
ក្លាយ​ជា​អង្គរក្ស​យ៉ាង​ប្រពៃ​ ។
រូប​រាង​មួយ​ចំនិត​ខំ​រះ​
ដើម្បី​ជំ​នះ​ងងឹត​នៃ​
ឲ្យ​ភ្លឺ​លើស​លុប​ដល់​ផែន​ដី​
បាន​សុខ​ល្អ​ក្រៃ​ប្រពៃ​ថ្លា​​ ។
មានតែ​​ខ្លួន​ទេ​ដែ​ល​ខំ​គិត​
ឲ្យ​ល្អ​មានពិត​ដល់​លោកា​
គិត​គូ​មនុស្ស​គ្រប់​រូបា​
មិន​ដែល​គិត​ថា​លំបាក​រ៉ា​ ។
តែ​មនុស្ស​លោក​វិញ​មិន​ដែល​គិត​
ថា​ព្រះ​ច័ន្ទ​ពិត​នៅ​ឯកា​
ខំ​រះ​តែល​តោល​លើ​វេហា​រ​
ដើម្បី​លោកា​ភ្លឺ​ចាំង​ចែង​ ។
ប៉ុន្តែ​នេះ​ជា​រឿង​លោកី​
មិន​ហាន​ស្រដី​ពី​ចំបែង​
​តែ​សូម​គិត​គូ​ឲ្យ​ឆ្ងាយ​វែង
​ហើយ​សូម​សំដែង​អារម្ម​ណ៍​ស្មោះ​ ។
សូម​អ្នក​ទាំង​អស់​គិត​ឡើង​វិញ
កុំ​បី​ទោម្នេញ​គិត​ឲ្យ​អស់​
មាន​ពិត​មែន​​មិន​ដែល​លាក់​សោះ​
បញ្ចេញ​សម្រស់​យ៉ាង​អស្ចារ្យ​ ។
សូម​មាន​សុខ​ភ​ដល់​គ្រប់​គ្នា​
កុំ​មាន​វេរា​ដល់​ខេមរា​
ឲ្យ​សុខ​កើត​ដល់​ជាតិ​បុផ្ផា​
ថ្កុំ​ថ្កើង​ថ្លៃ​ថ្លា​ដល់​ស្រុក​ទេស​ ៕
ស្ងាម ក្រឹម