ព្រំដែនកម្ពុជា-ថៃ-ខេត្តឧត្តរមានជ័យ:
ពលរដ្ឋខ្មែរប្រមាណ ៣០ នាក់
មកពីបណ្តាស្រុកខេត្តផ្សេងៗ នៅតែមានចូលកាប់ឈើគ្រញូង
នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានពីស្រុកអន្លង់វែង បានបង្ហើបប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ មានប្រជាពលរដ្ឋជិត ៣០ នាក់ បានជិះរថយន្តឈ្នួល មកដល់ទីរួមស្រុកអន្លង់វែង តាមរយៈមេខ្យល់នាំមក។ មេខ្យល់បានដឹកកម្មករទាំងនោះ ចេញបន្តតាមរយៈរថយន្ត ១ គ្រឿង ម៉ាក ISUZU ពណ៌ប្រផេះ ២ បាំង បន្តដឹកពលរដ្ឋខ្មែរទាំងនោះ បន្តទៅព្រំដែនទាំងយប់។
គេសន្និដ្ឋានថា រថយន្តដឹកពលរដ្ឋខ្មែរនោះ ជារថយន្តមេឈ្មួញឈើគ្រញូងដ៏ធំ នៅព្រំដែនកម្ពុជា-ថៃ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រភពដដែលបានឲ្យដឹងបន្តថា ពលរដ្ឋខ្មែរជិត ៣០ នាក់ខាងលើនោះ ត្រូវបាននាំចេញតាមច្រកនៅព្រំដែនទាំងយប់ នៅចំណុចច្រកអូរគ្រញូង ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងប្រិយ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ៕