Wednesday, May 23, 2012

ពិធីបុណ្យ​ចួលឆ្នាំថ្មី​នៅភួមិខ្ញុំ



នៅ​ថ្ងៃ​ ទីដប់​​បី ​ខែ​មេសា ​ឆ្នាំ​២០១២ត្រូវនិងថ្ងៃ​ទី​មួយ​នៃ​វិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ជាពិធី​បុណ្យ​មួយ​ ដែល​ប្រជាជាន​ខ្មែរ​ទូ​ទាំង​ប្រទេស​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដើ​ម្បី​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ នឹង​ជា​ការ​ដូរ​វេន​ទេវតា​មក​ថែ​រក្សា​មនុស្ស​លោក​អោយ​រស់​រាន​រក​ស៊ី​ទទួល​ទាន​មាន​បាន​គ្រប់​ៗ​គ្នា​ ហើយ​វិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​គឺ​​មាន​ចំ​នួន​បីថ្ងៃ​ ។ គឺ​ថ្ងៃ​ទី​១​ជា​ថ្ងៃ​ ចូល​ឆ្នាំ​ ថ្ងៃ​ទី ២​ គឺ​ថ្ងៃ​ វីរ​វ័ន​បត​ និង​ ថ្ងៃ​​ ទី​ ៣​ ត្រូវ​និង​ថ្ងៃ​ឡើង​សក័ ដែល​ត្រូវ​និងឆ្នាំ​រោង។
ទន្ទឹម​​និង​​នោះ​​ដែរ​យើង​សង្កេត​ឃើញ​ថា​នៅ​ ថ្ងៃ​ទី ១​ នៃបុណ្យចូលឆ្នាំថ្មី គ្រប់​ភូមិ​ទាំង​អស់​ពួក​គាត់​បាន​យក​បាយ​សម្ល​ ផ្លៃ​​ឈើ​ សម្លៀក​បំ​ពាក់​ ទឹក​ ផ្លៃ​ឈើ ទឹក​ ក្រូច​ នំ​នេក​ ចេក​ អន្សម និង​ គ្រឿង​ក្រអូប​មួយ​ចំ​នួន​ដែល​ ជា​ពិសេស​ទៅ ទៀត​នោះ​គឺ​ពួក​គាត់​បាន​យក​ផ្កា​ដែល​មាន​ពណ៏​ចំរុះ​ ឬ​ ក៏​ពណ៏​ស្អាត​ដែល​ស៊ី និង​ ឆ្នាំ​មួយៗ មក​ថ្វាយ​ដល់​ទេវតា​ឆ្នាំ​ថ្មី​ ហើយ​ពួក​គាត់​​ក៏​បាន​នាំ​គ្នា​សំ​អាត​បរិវេន​មុខ​ផ្ទះ​ លើ​ផ្ទះ ក្រោម​ផ្ទះ​ អោយ​ស្អាត​ដើម្បី ទទួល​ទេវតា​មក​ថែ​រក្សា​ពួក​គាត់ ។ សង្កេត​ឃើញ​ថា​មា​ន​ផ្ទះ​ខ្លះនៃភូមិរបស់ខ្ញុំ បានលំអរ​ទៅ ដោយ ភ្លើង​គោម​ និង​ខ្លះ ទៀត​រៀប​ចំ ទៅ តាម​តែ​ចំនូល​ចិត្ត​របស់​ពួក​គាត់​។ នៅ ថ្ងៃ​នោះ​ផង​ដែល​ខ្ញុំ​សង្កេត​ឃើញ​ថា​ មាន​ក្រុម​គ្រួ​សារ​ខ្លះ​គេ​ធ្វើ​ ពិធី ជប់លៀង​ដើ​ម្បី ទទួល​កូន​ចៅ ដែល​មក​ជួប​ជុំ​គ្នា​ពី ជិត​ពី ឆ្ងាយ​ ក៏​ដូច​ជា​ដើម្បី ទទួល​ទេវតា​ឆ្នាំ​ថ្មី ផង​ដែរ ឯក្រុម​​គ្រួ​សារ​ខ្លះ ទៀត​ពួក​គាត់​បាន​បបួលគ្នា​មុជ​ទឹក​ជូន​ម៉ែឪ យាយ​តា​ដើម្បី អោយ​ពួក​គាត់​មាន​អាយុ​វែងនិង​មាន​សុខភាព​ល្អ​ផុត​ពី​គ្រោះ ភ័យ​ទាំង​ឡាយ​ទាំង​ពួង ​ជា​ពិសេស​​សុំ​ពរ​ជ័យពី​គាត់​ដើម្បី អោយ​កូន​ចៅ មាន​ជយ័​មាន​លាភគ្រប់​ៗ​គ្នា​។លុះ ព្រឹក​ឡើង​ប្រជា​ជន​នៅ ភូមិ​ខ្ញុំ​ពួក​គេ​នាំ​គ្នា​ដើរលេង​កំសាន្ត​តាម​ទី​កន្លែង​កំសាន្ត​នានា​ គ្រួ​សារ​ខ្លះ គេ​នៅ ជួប​ជុំ​គ្នា​​ គ្រួ​សារ​ខ្លះ​ទៀត​នាំ​គ្នា​ទៅលេង​តាម​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ ឯ​គ្រួសារ​ខ្លះ​ទៀត​នោះ ពួក​គេ​ក៏នាំ​គ្នា​ជួប​ជុំ​បង​ប្អូន​ហើយ​បរិភោព​អាហារ​ឆ្ងាញ់​ៗ និង​ខ្លះ​ទៀត​បបួល​គ្នា​ទៅ​លេង​តាម​ទី វត្ត​អារាម។ បើ​និយាយ​ពី​កំលោះ​ក្រមុំ​នៅ ភូមិខ្ញុំ​វិញ​​ ពួក​គេ​តែង​តែ​នាំ គ្នា​ដើរលេង​តាម​ទី ប្រជុំជន​នានា​ក៏ដូច​ជា​តាម​ទី​កន្លែង​ដែល​ពួក​គេ​តែង​តែ​ទៅ​លេង​នោះ​ ដូច​ជា​ តាម​ប្រាសាទ​ ជា​ដើម​ ។ ពេល​ដែល​ពួក​គេ​ត្រលប់​មក​ពី​ដើរកំសាន្ត​វិញ​គេ​នាំគ្នា​​ទៅ​លេងតាម​វត្ត​អារាម​ដើម្បី​ លេង​ល្បែង​ប្រជាប្រិយដូច​ជា​ បោះ​អង្គុញ ចោល​ឈោង ទាញព្រាត់​និង រាំលេង​ធុង​បាស​ ស្គរដៃជាដើម​។ ជា​ពិសេស​នៅថ្ងៃពូន​ភ្នំ​ខ្សាច់​និង​ ស្រង់​ព្រះអ្នក​​ភូមិ​ខ្ញុំ​តែងតែ​នាំ​គ្នា​ទៅ​លេង​វត្ត​ និង​​លេង​ល្បែង​ប្រ​ជា​ប្រិយ​យ៉ាង​សប្បាយ​នៅ​ពេល​ព្រឹក​ លុះ​ដល់​ពេល​ល្ងាច​ទើប​ពួក​​គាត់​​នាំ​គ្នា​ពូន​ភ្នំ​ខ្សាច់​  គួរ​កត់​សម្គាល់​ដែរ​នៅ​ថ្ងៃ​ស្រង់​ព្រះ​ ដែល​ជា​ថ្ងៃ​បញ្ចប់​ពួកគាត់​​នាំ​គ្នា​លេង​យ៉ាង​សប្បាយ​ ដែល​នៅ​មុខ​​ក្លោង​ទ្វាវត្ត​មាន​ធុង​ទឹក​យ៉ាង​ធំ សម្រាប់​មុជ​ឲ្យ​អ្នក​ដែល​មក​លេង​ ឲ្យ​ត្រជាក់​ស្រួល​ខ្លួន​ គេ​ធ្វើបែប​ហ្នឹង​គឺ​គេ​គិត​ថា​ចូល​ឆ្នាំ​ថ្មី​ហើយ​ត្រូវ​មុជ​ទឹក​ឲ្យ​​ត្រជាក់​ត្រជុំ​ រក​ស៊ី​ទទួ​ល​ទាន​មាន​បាន​គ្រប់ៗ​គ្នា​ លុះ​ដល់​ពេល​ដែល​ពួក​គាត់​ត្រូវ​ស្រង់​ព្រះ​ហើយ​ ក៏​នាំ​គ្នា​ទៅ​ប្រារព្ធ​ ពិធី​នោះ​រហូត​ដល់​ចប់​​ទៅ៕

ស្ងាម  ក្រឹម