Friday, April 22, 2011

វិទ្យាល័យ​បន្ទាយ​អំពិល​ខ្វះខាត​អគារ​សិក្សា

អត្ថបទ​ដោយ​ សូដា

វិទ្យាល័យ​បន្ទាយ​អំពិល​ ស្ថិត​នៅ​ទី​រួម​ស្រុក​បន្ទាយ​អំពិល​​ដែល​មាន​ចម្ងាយ​ប្រហែល​ ១ គីឡូ​ម៉ែត្រ​ពី​តំបន់​រដ្ឋបាល​ស្រុក​។ ក្នុង​វិទ្យាល័យ​បន្ទាយ​អំពិល​​មាន​សាស្ត្រាចារ្យ​​បរិញ្ញាបត្រ​ចំនួន​​៥ នាក់ ហើយ​ដឹកនាំ​​ដោយ​លោក​សាស្ត្រាចារ្យ ផូ​ អ៊ុក ដែល​ជា​អ្នក​ដើម​កំណើត លោកនាយក​ជា​អតីត​សាស្ត្រាចារ្យ​​នៅ​អនុវិទ្យាល័យ​បន្ទាយ​អំពិល។ នៅ​ពេញ​មួយ​ពេល ឈប់​សម្រាក​ពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ លោក​បាន​លៈ​បង់​ពេល​ របស់​លោក​មក​រៀបចំ​សាលា​ឲ្យ​បាន​ល្អ​ប្រសើរ​ពេល​ដែល​ចូល​សិក្សា​វិញ​បន្ទាប់​ពី​ពេល​ឈប់​សម្រាក​រយៈ​ពេល​កន្លះ​ខែ​ក្នុង​ខែ​មេសានេះ។
ចំណែក​ឯ​សាស្ត្រាចារ្យ​បរិញ្ញាបត្រ​មាន​មួយ​អ្នក​ដើម​កំណើត​ជា​អ្នក​បន្ទាយ​អំពិល។
ក្នុង​ឆ្នាំ​សិក្សា​ ២០១០ ២០១១ នេះ វិទ្យាល័យ​បន្ទាយ​អំពិល​មាន​ ថ្នាក់ និង​ចំនួន​សិស្ស​​ដូច​ខាង​ក្រោម​៖
·         ថ្នាក់​ទី​ ១០ មាន​ចំនួន ៣​ថា្នក់ សិស្ស​ ១៦៤​នាក់
·         ថ្នាក់​ទី​ ១១ មាន​ចំនួន ២​ថា្នក់ សិស្ស​ ១០៤​នាក់
·         ថ្នាក់​ទី​ ១២ មាន​ចំនួន ៣​ថា្នក់ សិស្ស​ ១៥៣​នាក់
ចំនួន​​សិស្ស​ក្នុង​ថ្នាក់​ទី​១២ បែង​ចែក​ជា​ពីរ​ផ្នែក​សម្រាប់​ប្រលង​ក្នុង​ឆ្នាំ​២០១១
·         មុខវិជ្ជា​ វិទ្យាសាស្ត្រ​សង្គម​​ មាន​ចំនួន​៩៦​នាក់
·         មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត មាន​ចំនួន​៤៥​នាក់
សម្រាប់​ថ្នាក់​ទី​១២ សិស្ស​បាន​បោះបង់​ការសិក្សា​​ក្នុង​​ឆមាស​ទី​មួយ​ មាន​១២​នាក់ ដោយសារ​តែ​កត្តា​ជីវភាព​​ ហើយ​និង​មិន​យល់​ពី​តម្លៃ​ការ​សិក្សា​អប់រំ​ពី​ខ្លួន​សិស្ស​ផ្ទាល់​ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​។
ទន្ទឹម​នឹង​នោះ​ដែរ​ លោក​សាស្ត្រាចារ្យ​ដឹកនាំ​មាន​​ផែនការ​អភិវឌ្ឍន៍​សាលា​រយៈ​ពេល​ប្រាំ​ឆ្នាំ​ ទាំង​ការ​អប់រំ​និង បរិស្ថាន​ស្អាត​​​​ហើយ​និង​មាន​សួន​បន្លែ​​ខាង​ក្នុង​សាលា​ទៅតាម​ថ្នាក់​នីមួយ​ៗ។ វិទ្យាល័យ​បន្ទាយ​អំពិល​មាន​ទាំង​ថ្នាក់​អនុវិទ្យាល័យ​ផង​ដែរ ហើយ​មាន​អាគារ​សិក្សា​ចំនួន​៥ និង​១៥​បន្ទប់​រាប់​បញ្ចូល​ទាំង​បន្ទប់​បណ្ណាល័យ​ ទី​ចាត់​ការ​ បន្ទប់​សាស្ត្រាចារ្យ​ នាំឲ្យ​អាគារ​សិក្សា​​មាន​ការ​ខ្វះខាត​។ វិទ្យាល័យ​នូវ​ខ្វះខាត​អាគារ​សិក្សា​ បណ្ណាល័យ​ សាល​ប្រជុំ​ ទីចាត់ការ​ ….
ក្នុង​នាម​​​លោក​ជា​នាយក​​សាលា​ សូម​អំពាវនាវ​​លោក​ លោក​ស្រី​ បង​ប្អូន​ខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស​ ជួយ​អាគារ​សិក្សា​​​ និង​បណ្ណាល័យ​សម្រាប់​ជួយ​សិស្ស​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នេះ មាន​ឱកាស​បាន​ទទួល​ការ​អប់រំ​ដូច​បណ្ដា​ខេត្ត​ផ្សេងៗ ការ​ជួយ​មនុស្ស​ឲ្យ​មាន​ការ​អប់រំ​គឺ​ជា​ការ​សាង​ប្រទេស​មួយ​យ៉ាង​ធំធេង៕