Thursday, December 9, 2010

ក្ដី​បារម្ភ​អំពី​សិស្ស​បោះបង់​ការ​សិក្សា​នៅ​ឧត្តរ​មានជ័យ

ដកស្រង់ពី វិទ្យុអាស៊ីសេរី
រាយការណ៍ ដោយលោក ហង្ស សាវយុត

ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ឧត្តរ​មានជ័យ ដែល​ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​វាសនា និង​អនាគត​របស់​យុវជន​ជា​ច្រើន​រស់​នៅ​តាម​ជនបទ ដែល​បាន​បោះបង់​ចោល​សាលា​រៀន​ត្រឹម​ថ្នាក់​ទី​១០ និង​ថ្នាក់​ទី​១២ ដោយ​មិន​អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​តាម​មហា​វិទ្យាល័យ​នានា​ ក្នុង​ទីក្រុង​បាន​ទេ​។
មន្ត្រី​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ឧត្តរ​មានជ័យ បាន​ឲ្យ​ដឹង​ថា ក្នុង​១ឆ្នាំ​ៗ មាន​យុវជន​ប្រមាណ​ជិត​១០០០​នាក់ ដែល​បាន​រៀន​នៅ​ក្នុង​ថ្នាក់​មធ្យម​សិក្សា ហើយ​ប្រហែល ៤០%​នៃ​ចំនួន​នោះ​បាន​បោះ​បង់​ចោល​ការ​សិក្សា ដោយសារ​តែ​ការ​ខ្វះ​ខាត​ជីវភាព​ក្នុង​គ្រួសារ។
ស្តាប់ព័ត៌មាននេះសូមចុចត្រង់នេះ