Saturday, December 4, 2010

គោលបំណង ទិសដៅ ទស្សនៈវិស័យ និង​ បេសកកម្ម


សមាគមនិស្សិតឧត្តរមានជ័យ មានគោលបំណងចូលរួម​ចំណែក​អភិវឌ្ឍ​ន៍ វិស័យអប់រំ សង្គមកិច្ច សុខភាព​ ​សុខុ​មាល​ភាព​​ ​រ​បស់​ប្រជាពល​រដ្ន​នៅ​ក្នុង​តំបន់​ផងដែរ។ ដើម្បីឆ្ពោះទៅ​គោល​បំណង​​ខាង​លើ សមាគម​មាន​ទិស​ដៅដូច​ចែង​ខាងក្រោម៖
១. ផ្តល់ឧបត្ថម្ភសិស្សនិស្សិត ដែលមានកំណើតនៅឧត្តរមានជ័យឲ្យមាន
     លទ្ធភាពបន្តការសិក្សាឲ្យខ្ពង់ខ្ពស់
២. ផ្តល់ការគាំទ្រផ្នែកសុខភាពដល់ប្រជាពលរដ្ឋ
      ៣. ឧបត្ថម្ភ និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សមស្របតាមសមត្ថភាព 
           តាមសេចក្តី​ត្រូវការ
៤. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស កសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម 
     និង​ជួយ​ស្វៃង​រក​ទីផ្សារ

ទស្សនៈវិស័យ
ចូលរួមលើកស្ទួយវិស័យអប់រំនៅតាមមូលដ្ឋាន និង​ជួយ​ជំរុញ​សិស្សនិស្សិត
​ឲ្យ​ឈាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម ដែលជាធនធានមនុស្សប្រកបដោយ
ចំណេះដឹង សីលធម៌ ស្មោះត្រង់និងទំនួសខុសត្រូវ ដើម្បីរួមចំណែកក្នុងអភិវឌ្ឍ
ខេត្ត ក៏ដូចជាប្រទេសជាតិផងដែរ។
បេសសកម្ម
ផ្តល់នូវការជួយឧបត្ថម្ភដល់និស្សិតដែលមកពីខេត្តឧត្តរមានជ័យ និង
ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ដល់​​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋានសមស្រប
តាមសម្ថភាពតាមសេចក្តីត្រូវការ និងឲ្យ​យល់​ដឹង​ពី​អត្ថប្រយោជន៍នៃការ
 អប់រំ