ពិភពល្វឹងល្វើយធំអណែក
ស្រស់ល្អឆើតប្លែកត្រេកចិន្ដា
សព្វសត្វនិទ្រ្ទាចរយាត្រា
គួរអនិច្ចាវែងអន្លាយ។
លំហរអាកាសខ្ពស់សន្លឹម
បើកភ្នែករឹមៗឆ្លងអន្ដរាយ
នេះឬសព្វសត្វទាបមិនឆ្ងាយ
ស្កាត់ស្កប់ចម្ងាយស្រាយជីវិត។
គួរនឹកសង្វេកត្រេកពេកក្រៃ
ខ្លួនទាបចង្រៃភ្នែកងងឹត
មេបាស្លាប់អស់ក្សោះញាត្តិមិត្ដ
ទុក្ខថ្លែងរួមរិតចិត្តវេទនា។
ខ្លួនតូចគ្មានស្លាបចាបទួញថ្ងូរ
នឹកទៅអាសូរសែនគ្រាំគ្រា
មិនគួរធ្លាក់ខ្លួនលង់ជន្មា
អស់សត្វគេជាហើរសប្បាយ។
បានត្រឹមសម្លឹងរំពឹងគិត
ហោះហើរកៀកកិតបំប៉ើងកាយ
តាមពិតសោះសែនសោកស្ដាយ
ត្រឹមបន្ទន់កាយក្នុងគេហៈ។
អើតអើមដកករបញ្ឈរសៀង
បន្លឺសំនៀងទ្រូងអួលអាក់
ធ្វើម្ដេចខ្លួចតូចធំមិនដាក់
រងចាំទ្រូងស័ក្ដដាក់ប្រយុទ្ធ។
ឃើញគេក្អាកក្អាយសប្បាយគូ
អញខិតខំស៊ូតសមយុទ្ធ
គង់មានថ្ងៃក្រោយស្លាបវែងមុត
ហោះហើរទុគ៌តស៊ូគេបាន៕
ណិម សាលី( Management )
E-mail:nemsaly1095@gmail.com
|