មនុស្សយើងប្រុសស្រី ខ្មៅ សមិនថ្វី
តែងប្រាថ្នាល្អ ចង់មានមុខមាត់
ចង់បានបវរ មិនគិតចង់ក្រ
ជិវិតអន្តរាយ។
ដោយឡែកគ្រួសារ បើយើងនេះណា
ត្រូវរស់ចាកឆ្ងាយ ឃ្លាតពីបងប្អូន
ជីដូន ពុកម្ដាយ កើតចិត្តនឿយណាយ
ខ្វល់ខ្វាយឥតល្ហែ។
ចង់ឲ្យគ្រប់គ្នា ជិតគ្រប់វេលា
ជុំរក្សាថែ មិនចង់ព្រាត់ប្រាស់
ចង់តែនៅក្បែ គ្រប់ពេលតែងតែ
មង្គលឋិតថេរ។
តែបើគ្រួសារ គ្មានភាពភ្លឺថ្លា
ជួបរឿងវៀចវេរ ព្រាត់ប្រាស់ប្អូនបង
សៅហ្មងខុសគេ គ្មានមង្គលទេ
និងត្រូវឈឺផ្សា។
បើយើងធ្វើបាន រកសុខសាន្ដត្រាណ
ដាក់ក្នុងគ្រួសារ ធ្វើអ្វីដែលល្អ
ស្មោះសភ្លឺថ្លា ពិតផុតទុក្ខា
មរណាសាបសូន្យ។ស្ងាម ក្រឹម( រូបវិទ្យា ) E-mail:sngamkrem@gmail.com |