មានភាពស្មោះត្រង់ ម្ដេចចាំបង្អង់
គេស្ដីដល់ណា កុំចាំគេប្រាប់
ទើបភ្ងាក់អាត្មា ធ្វើជាមនុស្សណា
ត្រូវតែស្មោះត្រង់។
ទំនាក់ទំនង កុំមើលរំលង
នូវភាពស្មោះត្រង់ គេរាប់អានយើង
ព្រោះគេនោះចង់ បានភាពស្មោះត្រង់
ពីយើងដូចគ្នា។
យើងគ្រប់អាត្មា ធ្លាប់បានសិក្សា
ក្លាយខ្លួនប្រែជា សង្គមត្រូវការ
ឈរលើនាវា ដែលយើងគ្រប់គ្នា
រំពឹងចង់បាន។
ដូចច្នេះពួកយើង សូមកុំដំឡើង
ឫកហួសប្រមាណ ដែលមនុស្សគ្រប់គ្នា
គេមិនចង់បាន ចេះប្រយ័ត្នប្រាណ
គឺភាពស្មោះត្រង់។
កុំលួចកុំឆក់ ហើយកុំកុហក
នាំមានសៅហ្មង គេលែងទុកចិត្ដ
ព្រោះគេដឹងម្ដង ទោះអង្វរកង
ក៏គេលែងជឿ។
ដូចច្នេះហើយណា មនុស្សគ្រប់អាត្មា
ត្រូវមានជំនឿ កុំឆាប់ជឿគេ
ហើយកុំធ្វើអឿ បើគេលែងជឿ
អាសន្នធំហើយ។
ប៉ក់ តុលា(សំណង់ស៊ីវិល) Email: buktola72@gmail.com |