អ្នកម្ដាយកំសត់ យប់ថ្ងៃខំអត់
ដើម្បីបុត្រភ្ងារ ទោះក្ដៅត្រជាក់
អ្នកមិនរុញរា ឲ្យកូនរាល់គ្នា
បានសុខសប្បាយ។
កូនតូចកូនធំ ឧអ្នកម្ដាយខ្ញុំ
ស៊ូរខំហត់កាយ អស់អីអស់ចុះ
ឲ្យតែឆោមឆាយ បានសើចក្អាកក្អាយ
ម្ដាយលែងកង្វល់។
ពេលលឺកូនស្រែក ចិត្ដម្ដាយអល់ឯក
ក្នុងខ្នួនសែនខ្វល់ កូនម្ដាយតើតអី
រសាប់រសល់ នឹករកមិនដល់
ស្ដាយស្ទុះម្នីម្នា។
ពេលកូនញញឹម កើតក្ដីសង្ឃឹម
អស់ព្រួយរឿងងារ លំបាកម្ដេចក្ដី
ដើម្បីស្ងួនភ្ងារ ខំធ្វើការងារ
ព្រោះក្ដីសង្ឃឹម។
ទឹកមុខអ្នកម្ដាយ បានលុយមិនចាយ
មុខប្រែញញឹម ទិញទឹកទិញនំ
រីករាយពព្រឹម ទឹកមុខមុតមាំ
អារម្មណ៍ស្រស់ស្រាយ។
អ្នកម្ដាយកំសត់ ឃ្លានខ្លាំងខំអត់
ទឹកជំនួសបាយ ឲ្យតែគ្រប់កូន
ខ្លួនអត់មិនស្ដាយ នេះទឹកចិត្ដម្ដាយ
កំសត់ខ្ញុំអើយ៕
ប៉ក់ តុលា(សំណង់ស៊ីវិល) Email: buktola72@gmail.com |