Wednesday, December 30, 2015

ការជឿលើអបិយជំនឿ

ឈឺចាប់ធុញថប់ឡប់គំនិត
គិតថាជីវិតបាត់រស្មី
ទាល់ច្រកមិនដឹងថាធ្វើអ្វី
ធូបបីសរសៃរបន់ផ្តេសផ្តាស់ ។
អ្នកខ្លះរូតរះពឹងហោរា
គុណគូលើក្តាចារគូសវៀស
ដៃរាប់ជើងលេខសម្តីឆ្លៀស
រីឯអ្នកខ្លះចាក់តម្រា ។
ខ្លះពឹងគ្រូទារអោយទាយទាស់
ខ្លះរកគ្រូស្ដោះព្រួសម្លូស្លា
ខ្លះបន់សែនព្រេនខ្មោចទេវតា
ថ្វាយទៀនធូបផ្កាអ្នកតាភ្នំ ។
ថ្វាយចេកមាន់ស្ងោរក្បាលខ្វៃ
ស្លាធម៌បាយសីចំណីនំ
ពឹងទាយបាតដៃម្រាមតូចធំ
ពឹងគ្រូអាគមលើករាសី ។
ខ្លះពឹងគ្រូបូលនឹងប្រណាក
បញ្ចូលអារក្ខទាក់ខ្មោចព្រៃ
ខ្លហៅខ្លោចព្រាយក្បាលប្រាំបី

ពើទាយបំភ្លៃទាក់ទាញចិត្ដ ៕
នី សូឡី (សំណង់ស៊ីវិល)
Email: soley461@gmail.Com