មានមាត់ស្រែកអត់ចេះនិយាយ
ទោះម្ចាស់គេវាយខំប្រឹងអត់
ស៊ូខំទៅមុខពុំហ៊ានក្សត់
ម្ចាស់គេវាយវាត់នៅគោរព។
រាល់ថ្ងៃធ្វើការក្រោមពន្លឺ
មិនខ្លា
ចខ្លួនឈឺខំបង្គ្រប់
តំរូវផ្គាប់ចិត្តម្ចាស់ទំនប់
ទើបវាខំទប់ដើម្បីឈ្នះ។
ភ្ជួររាស់បរបានតាមតែចិត្ត
មិនខ្វែងគំនិតពុះពារលះ
ព្រោះម្ចាស់មានគុណដ៍ពរពាស
ដល់ពេលថ្ងៃរះឲ្យស៊ីស្មៅ។
អោយទាំងផ្ទះដេកសែនស្រណុក
យប់ដេកក៍សុខដុតភ្លើងខ្មៅ
ចំបើងទឹកផឹកផ្ដល់ទាំងក្ដៅ
ថ្ងៃល្ងាចជ្រេទៅដេញចូលក្រោល។
ទោះបីរវល់ខ្លាំងប៉ុនណា
លោកម្ចាស់ក្សត្រាមិនបោះចោល
នាំយកទៅឃ្វាលទាំងកំរោល
ខឹងខូចខាតខោលទាំងកំហឹង។
ហេតុនេះម្ចាស់ប្រើទោះលំបាក
គ្នាទ្រាំស៊ូយ៉ាកទប់ពង្រឹង
តបស្នងសងគុណម្ចាស់ទីពឹង
ទប់មាត់ស្ងាត់ឈឹងអោយដល់ត្រើយ៕
ណិម សាលី(គណនេយ្យ) E-mail: nemsaly1095gmail.com |